ភ្នំពេញ៖ អ្នកម្តាយវ័យក្មេង ភិន សុដាលីស ថ្មីៗនេះ ត្រូវបានអ្នកគាំទ្រជាច្រើន សង្ស័យពីទំនាក់ទំនងយ៉ាងជិតសិ្នទ្ធិរវាងនាង ជាមួយនឹងកម្លោះសង្ហាកូនកាត់រុស្ស៊ី លោក សួន រ៉ានីរ៉ាស៊ីនី ដែលភាគច្រើនលោកលេចមុខ តាមរយៈស្ពត និង MV បទចម្រៀងផ្សេងៗ។

ដោយឡែក បច្ចុប្បន្ននេះផងដែរ លោក ស៊ីនី ក៏បានគ្រងតំណែងតួឯកជាមួយនឹងអ្នកនាង ភិន សុដាលីស នៅក្នុងខ្សែភាពយន្តថ្មីរបស់មហាហង្ស «ណូលី&ណូឡា»។ យ៉ាងណាមិញ បើយោងតាមកិច្ចសម្ភាសន៍របស់លោក ស៊ីនី ទាក់ទងទៅនឹងទំនាក់ទំនងស៊ីជម្រៅលើសពីមិត្តភាព ដែលគាំទ្រសង្ស័យ ជាមួយនឹង មេម៉ាយក្តៅស្រួយ ភិន សុដាលីស ដោយក្នុងនោះ លោកក៏បានលើកឡើងថា បច្ចុប្បន្នលោកជាមួយនឹង ដាលីស ត្រឹមតែជាមិត្តភក្តិយល់ចិត្តនិងមានតារានិករដូចគ្នាតែប៉ុណ្ណោះ ប៉ុន្តែទៅមុខទៀត ទៅជាយ៉ាងណានោះ លោករួមទាំងដាលីសផ្ទាល់ ក៏នៅមិនទាន់ដឹងនៅឡើយទេ ទាល់តែរង់ចាំមើលទាំងអស់គ្នា ថាមិនត្រូវក៏អាចជាអ្វីផ្សេងពីនេះក៏ថាបានដែរ។

លោក ស៊ីនី បន្ថែមថា លោកមិនបានប្រកាន់ ដាលីសថាជាមេម៉ាយអ្វីនោះទេ ពីព្រោះថានរណាៗក៏ធ្លាប់មានអតីតកាលរបស់ខ្លួនដែរ លើសពីនេះលោកថែមទាំងអាណិតដាលីសទៀតផង ដែលនាងទទួលនូវមតិCommentរិះគន់មិនល្អជាច្រើន ពីបណ្តាអ្នកនៅលេងបណ្តាញសង្គម។

តារាកូនកាត់ ស៊ីនី កាលធ្វើកិច្ចសម្ភាសន៍ ព្រឹកមិញ

តួយ៉ាង ចំពោះតារាសម្តែងស្រី ភិន សុដាលីស វិញក៏បានលើកឡើងដែរថា លោក សួន រ៉ានីរ៉ាស៊ីនី គឺជាមនុស្សល្អ យល់ចិត្តនាង និងស្រលាញ់កូនរបស់នាងផងដែរ ហើយអ្វីដែលពិសេសនោះ គឺអ្នកទាំង២ និយាយត្រូវរ៉ូវគ្នា អាចមកពីពួកគេមានតារានិករដូចគ្នាក៏ថាបានដែរ។

ប៉ុន្តែមិនថាយ៉ាងណា អ្នកនាង ភិន សុដាលីស នៅទាន់បើកចិត្តទទួលយកស្នេហាថ្មីនៅឡើយទេ ពីព្រោះថាបច្ចុប្បន្ននាងកំពុងមមាញឹក ជាមួយនឹងការងារសិល្បៈខ្លាំង ហើយសម្រាប់ថ្ងៃខាងមុខទៀត ក៏នៅមិនទាន់ដឹងនៅឡើយនោះទេ៕

ភិន សុដាលីស និង តារាកូនកាត់ ស៊ីនី បង្ហាញភាពស្និទ្ធស្នាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]