ភ្នំពេញៈ តារាសម្តែងស្រីសិចស៊ីបញ្ចេញគល់ កញ្ញា ដេននី ក្វាន់ បានបកស្រាយរឿងយកឡានទៅបញ្ចាំ មិនមែនប្រុសស្នេហ៍នាងឡើយ គឺជាអ្នករាប់អានគ្នាជិតដិត មកទល់នឹងពេលនេះ គាត់សន្យាយកមកសងវិញ ក្នុងសប្តាហ៍នេះ​ ។

ក្រោយពីបន្តភាពស៊ិចស៊ីដដែល ពេលនេះនាងបានស្នើ​ទៅ​ក្រសួង​ ឲ្យ​បន្ធូរបន្ថយ​ការពិន័យ​លើ​ខ្លួន ព្រោះស្រលាញ់​ការងារ​សិល្បៈ​ ហើយ​​ទទួលស្គាល់​កំហុស​​ហើយ។ កញ្ញា ដេ​ន​នី ក្វាន់ បាន​បង្ហោះ​សារ​ ពោរពេញ​ដោយ​កំហឹង​មួយ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន Denny Kwanថា​ ​"យកឡានមកអោយខ្ញុំវិញភ្លាម បើមិនចឹងទេកុំថាខ្ញុំអាក្រក់ ព្រោះឡានខ្ញុំជាកម្មសិទ្ធិខ្ញុំ អ្នកអែងខ្ចីឡានខ្ញុំជិះ តែថ្លើមធំហ៊ានយកទៅបញ្ចាំ ខ្ញុំខំស្រលាញ់ទុកដូចបងបង្កើត តែចុងក្រោយអ្នកអែងធ្វើអោយខ្ញុំឆ្អែតណាស់ ខ្ញុំមិនចង់ប្តឹងទេ គឺសុំតែឡានខ្ញុំមកវិញទៅបានហើយ ព្រោះមិនចង់វែងឆ្ងាយ.!" ។​

ជាមួយគ្នានោះ តារាស្រីរូបនេះ បានឲ្យ Looking Today ដឹងថ្ងៃទី២៥ ឧសភានេះថា "អ្នកដែលយកខ្ញុំទៅបញ្ចាំ គឺជាអ្នកស្គាល់រាប់អានគ្នា មិនមែនបុរសក្នុងរូបថត ដែលបានបង្ហោះនោះឡើយ ហើយអ្នកក្នុងរូបថតនោះ គឺជាសង្សាររបស់ខ្ញុំ គាត់មានមុខរបរលក់ឡាន ចឹងគាត់ម៉េចយកឡានខ្ញុំទៅបញ្ចាំកើត និយាយរួម អ្នកយកឡានទៅគាត់នៅខេត្ត ។ មកទល់នឹងពេលនេះ គាត់សន្យាយកមកសងវិញ ក្នុងសប្តាហ៍នេះ​" ។

​គួររំលឹកថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ គេ​ឃើញ​កញ្ញា ដេ​ន​នី ក្ខា​ន់ បាន​បង្ហោះ​រូបថត​១​សន្លឹក បង្ហាញ​ឲ្យ​ឃើញ​បុរស​មាឌធំ​ម្នាក់ ដោយមិន​បង្ហាញមុខ​ឲ្យ​ឃើញ ​អង្គុយ​ជិះ​ក្នុង​ឡាន​ជាមួយ​នាង ដែល​មើលទៅ​អ្នក​ទាំងពីរ​ បង្ហាញ​ភាព​ផ្អែមល្ហែម​នឹង​គ្នា ​ប្រៀប​ដូច​គូស្នេហ៍​ដទៃ​ផងដែរ ។ អ្វីដែល​ធ្វើ​ឲ្យ​ទស្សនិកជន ​កាន់តែ​ប្រាកដ​ក្នុង​ចិត្ត​ទៀត​នោះ​ថា អ្នក​ទាំងពីរ​ជា​គូស្នេហ៍​នឹង​គ្នា គឺ​ត្រង់​ថា​កញ្ញា ដេ​ន​នី ក្ខា​ន់ បាន​សរសេរ​ រំលេច​ពាក្យពេចន៍​ស៊ី​អារម្មណ៍​ បញ្ជាក់​ពី​ខាងលើ​រូបថត​នោះ​ថា "​ស្អប់​ម្នាក់នេះ​ណាស់​ ទៅណា​មក​ណា​ តាម​គ្រប់​ជំ​ហ៊ាន​ម៉​ង​" ។​

​សូមជម្រាបថា តារាសម្តែងស្រីនិយមភាពស៊ិចស៊ី ដេននី ក្វាន់ ក្រោយពីបន្តភាពស៊ិចស៊ីដដែល ពេលនេះបានស្នើ​ទៅ​ក្រសួង​ ឲ្យ​បន្ធូរបន្ថយ​ការពិន័យ​លើខ្លួន ព្រោះស្រលាញ់​ការងារ​សិល្បៈ​ ហើយ​​ទទួលស្គាល់​កំហុស​​ហើយ ។ បន្ទាប់ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានប្រកាស​ហាម មិន​ឲ្យ​មាន​តា​រ៉ា សម្ដែង​ដេ​នី​ខ្វាន់ មានសកម្មភាព​អ្វី​ទាំងអស់ ក្នុង​វិស័យ​សិល្បៈ​រយៈពេល​១១​ឆ្នាំ ក្នុងនោះ​រួមមាន​ការសម្តែង ថត​ខ្សែភាពយន្ត ថត​ខារ៉ាអូខេ ច្រៀង​នៅតាម​កញ្ចក់​ទូរទស្សន៍​ ជាដើម​នោះ , ដេនី ខ្វាន់ បានស្នើ​ទៅ​ក្រសួង​ ឲ្យ​បន្ធូរបន្ថយ​ការពិន័យ​លើ​ខ្លួន​៕

តារាសម្តែងស្រីសិចស៊ី កញ្ញា ដេននី ក្វាន់

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់