នារីៗគ្រប់ៗរូបដឹងរួចស្រេចទៅហើយថា ការមករដូវជារៀងរាល់ខែ ពិតជាពិបាកទាំងផ្លូវកាយ និងផ្លូវអារម្មណ៍។   ជាក់ស្តែងទន្ទឹមនឹងនោះដែរ  នារីៗដែលកំពុងមករដូវ ត្រូវតែយល់ដឹងពីរឿងមិនគួរធ្វើមួយចំនួន ពីព្រោះវាអាចបណ្តាលឲ្យប៉ះពាល់អាយុជីវិតរបស់អ្នក។

ចង់ដឹងថាមិនគួរធ្វើអ្វីខ្លះនោះ សូមប្រិយមិត្តតាមដានទាំងអស់គ្នា ដូចខាងក្រោម៖

១. រួមភេទដោយមិនការពារ ៖ ការរួមភេទនៅអំឡុងពេលមករដូវ គឺត្រូវបានណែនាំឲ្យចៀសវាងឲ្យបាន។ ប៉ុន្តែប្រសិនបើអ្នកមានចំណង់រួមភេទហើយនោះ អ្នកត្រូវតែការពារដោយប្រើស្រោមអនាម័យ ដើម្បីការពារការឆ្លងមេរោគ។

២. មិនទទួលទានអាហារ ៖ នៅពេលមករដូវ គឺជាពេលដែលអ្នកត្រូវទទួលទានអាហារឲ្យគ្រប់៣ពេល ពីព្រោះអ្នកកំពុងតែបាត់បង់ឈាមច្រើន ហេតុនេះអ្នកត្រូវការទទួលទានអាហារឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យមានកម្លាំងថាមពល។

៣. ធ្វើការធ្ងន់ ៖ ក្នុងករណីដែលអ្នកមានការឈឺចាប់ត្រង់ពោះ និងត្រង់ចង្កេះ នៅអំឡុងមករដូវនេះ អ្នកត្រូវតែចៀសវាងធ្វើការងារធ្ងន់ឲ្យបាន ពីព្រោះវាអាចបង្កជាការឈឺចាប់កាន់តែខ្លាំងថែមទៀត។

៤. ទទួលទានអាហារមិនល្អសម្រាប់សុខភាព ៖ អ្នកអាចទទួលទានច្រើនជាងពេលធម្មតា ប៉ុន្តែមិនត្រូវទទួលទានអាហារមិនល្អសម្រាប់សុខភាពដាច់ខាត (ពពួកអាហារ Fast food ដូចជា ប៊ឺហ្គឺរ ភីហ្សា ជាដើម -ល-)។

៥. ទៅធ្វើការ ៖ វាអាចជាចំណុចមិនអាចទៅរួច សម្រាប់មនុស្សភាគច្រើន ប៉ុន្តែប្រសិនបើអ្នកអាចសម្រាកនៅផ្ទះបាន ១ ទៅ ២ ថ្ងៃ នៅពេលមករដូវ គឺល្អសម្រាប់សុខភាពនារីយើងបំផុត។

៦. នៅដល់យប់ជ្រៅ ៖ ការចូលគេងពីព្រលប់ គឺល្អបំផុតសម្រាប់សុខភាព នៅពេលមករដូវ។ជាពិសេស ការចូលគេងពីព្រលប់ជួយឲ្យរាងកាយផលិតអរម៉ូន Melatonin ល្អសម្រាប់សុខភាពអ្នកទាំងមូលថែមទៀតផង។

៧. ចំណុចបន្ថែម ៖

• ចៀសវាងទទួលទានភេសជ្ជៈសារជាតិសូដា

• ចៀសវាងទទួលទានទឹកកក (ពីព្រោះឈាមរដូវរបស់អ្នក អាចកកជាប់តាមជញ្ជាំងស្បូន)

• ចៀសវាងបរិភោគត្រសក់ (ពីព្រោះសារធាតុមួយចំនួន ក្នុងផ្លែត្រសក់ អាចបណ្តាលឲ្យឈាមរដូវហូរមកមិនអស់)៕ 

ប្រភព៖ Health Online Central

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]