ថៃ៖ តារាសម្តែងកម្លោះសង្ហាលោក Mario Maurer បានទាញប្រជាប្រិយភាពពីអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីរឿងភាគស្នេហាល្បីល្បាញរឿង «បល្ល័ង្កផ្កាស្នេហ៍» បានបញ្ចប់ទៅជាស្ថាពរកាលពីប៉ុន្មានខែមុននេះ។

ដោយរឿងភាគនេះ លោកបានចាប់ដៃគូគ្នាសម្តែងជាមួយនឹងស្រីស្អាត Toey Jarinporn។ បច្ចុប្បន្នលោក Mario Maurer ក៏បានទទួលការថតឃោសនាក៏ដូចជាការថតផ្សាយពាណិជ្ជកម្មជាច្រើនហូរហែ ជាមួយនឹងក្រុមហ៊ុនតូចធំនានាទាំងនៅក្នុងស្រុក និងក្រៅស្រុកទៀតផង ។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ Mario ក៏មានឱកាសចេញទៅសម្តែងនៅក្នុងកម្មវិធី «Thailand Amazing Durian & Fruit Fest 2017» ផងដែរ ដោយមានការគាំទ្រក៏ដូចជាធ្វើឱ្យបណ្តាមហាជនទូទៅ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែវត្តមានរបស់លោក។

ទាំងការតុបតែងខ្លួន និងការលេងសើច ដូចជាថតរូបជាមួយទុរេនជាដើម បានធ្វើឱ្យតារាសម្តែងលោក Mario Maurer ប្រៀបដូចជាអ្នកលក់ទុរេនម្នាក់យ៉ាងសម។ 

ដូច្នេះហើយទើបបណ្តាឱ្យអ្នកគាំទ្រជាច្រើនរូបបង្អាប់លេងថា បើមានអ្នកលក់ទុរេនរូបសង្ហាៗបែបនេះ ច្បាស់ជាលក់ឆាប់ដាច់អស់ជាមិនខានទេ៕

ទស្សនាកម្រងរូបភាពរបស់ Mario Maurer ដូចខាងក្រោមនេះទាំងអស់គ្នា៖

រូបភាព៖ Mario Maurer

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]