ក្រុមហ៊ុនអាកាសចរណ៍ AirAsia បម្រើការហោះហើរ 4ដងក្នុងមួយសប្ដាហ៍ ពីក្រុងព្រះសីហានុ ទៅកាន់ក្រុង កូឡាឡាំពួរ. ក្រុងព្រះសីហានុ ថ្ងៃទី16 ខែឧសភា ឆ្នាំ2017៖ AirAsia ដែលជាក្រុមហ៊ុនអាកាសចរណ៍ដឹកអ្នកដំណើរតម្លៃទាបជាងគេក្នុងពិភពលោកបានបន្ថែមចំណតគោលដៅក្រុងព្រះសីហានុ ជាផ្លូវហោះហើរមួយទៀតនៅក្នុងប្រទេសកម្ពុជា ដោយបម្រើការហោះហើរត្រង់ចំនួន 4ដងប្រចាំសប្ដាហន៍នីមួយៗពីទីក្រុងកូឡាឡាំពួរ ហើយវានឹងចាប់បើកបម្រើការប្រតិបត្តិការរបស់ខ្លួនចាប់ពីថ្ងៃទី9 ខែសីហា ឆ្នាំ2017 តទៅ។

ដោយចាត់ទុកជាផ្លូវហោះហើរខ្សែទី3 នៅប្រទេសកម្ពុជា ផ្លូវអាកាសថ្មីនេះនឹងត្រូវបើកដំណើរការដោយខ្លួនឯងតែម្ដងរបស់ AirAsia (លេខកូដជើងហោះហើរ AK) ហើយនឹងនាំមកនូវអារម្មណ៍ដែលជាបទពិសោធន៍ពិសេសគ្មានពីរជូនភ្ញៀវ ចំពោះចំណតព្រលានគោលដៅថ្មីនៃទឹកដីមាត់សមុទ្រដ៏ស្រស់ស្អាតបំផុតប្រចាំប្រទេសកម្ពុជា។ ដើម្បីអបអរការបើកផ្លូវថ្មីនេះ គ្រប់សំបុត្រទាំងអស់មានតម្លៃចាប់ពី 40ដុល្លារឡើងទៅសម្រាប់ការសំបុត្រធ្វើដំណើរមួយដង (one-way) ហើយលោកអ្នកអាចកក់កៅអីដោយការទិញសំបុត្រចាប់ពីថ្ងៃទី17 ខែឧសភា ឆ្នាំ2017 ដល់ថ្ងៃទី28 ខែឧសភា ឆ្នាំ2017 សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី9 ខែសីហា ឆ្នាំ2017 ដល់ថ្ងៃទី 5 ខែមិថុនា ឆ្នាំ2018។ 

សូមចូលទៅកាន់គេហទំព័រ ឬទាញយកប្រើប្រាស់កម្មវិធី AirAsia នៅលើទូរស័ព្ទ Smart Phone សម្រាប់ប្រព័ន្ធ iOS របស់ទូរស័ព្ទ iPhone ឬឧបករណ៍ប្រើប្រព័ន្ធ Android ដើម្បីរីករាយទទួលបានសំបុត្របញ្ចុះតម្លៃពិសេសនេះ។

លោក Spencer Lee ប្រធានពាណិជ្ជកម្មក្រុមហ៊ុន AirAsia Berhad និយាយថា «ក្រុងព្រះសីហានុ ជាគោលដៅដ៏រំភើបមួយ ដោយសារមានទ្រព្យសម្បត្តិត្បូងថ្មនានាដែលមិនត្រូវបានស្រាវជ្រាវនៅឡើយ។ ក្នុងនាមជាក្រុមហ៊ុនដឹកអ្នកដំណើរផ្លូវអាកាស នាំមុខគេ និងជាក្រុមហ៊ុនទីមួយពីម៉ាឡេស៊ីបើកប្រតិបត្តិការ សម្រាប់ផ្លូវអាកាសមានតែមួយគត់នេះ យើងចង់បន្តនាំមុខទីផ្សារនេះ ដោយបើកប្រើប្រាស់ទ្រព្យដ៏មានតម្លៃដែលមិនទាន់ដឹងក្នុងតំបន់អាស៊ានដូចទីក្រុងមួយនេះរបស់កម្ពុជា ទៅកាន់ពិភពលោក។ ការបោះជំហានរបស់យើងនៅក្នុងកម្ពុជា មកដល់នាពេលបច្ចុប្បន្ននឹងមិនអាចអនុវត្តទៅមុខបាន បើមិនមានការជួយពីភាគីក្នុងតំបន់ ហើយយើងខ្ញុំសូមថ្លែងអំណរគុណដល់អាជ្ញាធរព្រលានយន្តហោះកម្ពុជា ចំពោះការជួយយ៉ាងពេញទំហឹងរបស់ពួកគេ។ ដោយការជួយយកចិត្តទុកដាក់នេះ យើងខ្ញុំរំពឹងថា ចំណតគោលដៅនេះនឹងរីកចម្រើន ហើយក្នុងពេលនោះដែរ វាផ្សារភ្ជាប់ប្រជាជននៅក្រុងព្រះសីហានុទៅកានតំបន់អាស៊ាន ហើយឆ្ងាយជាងនេះគឺការភ្ជាប់ទំនាក់ទំនងទៅកាន់បណ្ដាញផ្សេងៗដែលយើងប្រតិបត្តិ។ យើងមានបំណងអភិវឌ្ឍព្រះសីហានុឱ្យក្លាយជាចំណុចគោលដៅទេសចរណ៍ ដូចគ្នាហ្នឹងរបៀប AirAsia បានណែនាំអំពីរួចមកហើយនូវចំណុចគោលដៅតែមួយគត់គួរទស្សនារួមមាន តំបន់ Luang Prabang តំបន់ Banda Aceh និង Bhubaneswar រួមទាំងតំបន់ដទៃទៀត ហើយយើងខ្ញុំជឿជាក់ថា ការឧទ្ទេសនាមផ្លូវហោះហើរនេះនឹងជាជំហានដ៏សំខាន់ទីមួយដើម្បីបើកសោនូវជម្រើសការធ្វើដំណើរពីកន្លែងផ្សេងៗច្រើនទៀតសម្រាប់អ្នកទស្សនាចូលមកកានទីក្រុងមាត់សមុទ្រមួយនេះ។»

ក្រុមហ៊ុនអាកាសចរណ៍ AirAsia បម្រើការហោះហើរផងដែរ សម្រាប់ការហោះត្រង់ពីក្រុងកូឡាឡាំពួរ មកកាន់រាជធានីភ្នំពេញ ជារៀងរាល់សប្ដាហ៍មានចំនួន 14ដង និងទៅកាន់ក្រុងសៀមរាប រាល់សប្ដាហ៍មានចំនួន 14ដងផងដែរចាប់ពីថ្ងៃទី18 ខែឧសភា ឆ្នាំ2017 តទៅ។ ក្រុងកូឡាឡាំពួរ តំណាងឱ្យភាពល្អឥតខ្ចោះនៃពូជសាសន៍ចម្រុះរបស់ប្រទេសម៉ាឡេស៊ី។ ផ្ដើមដំបូងចេញពីទីក្រុងដ៏តូចសម្បូរទៅដោយការប្រើអុសធ្យូង និងពោពេញដោយភក់ជ្រាំ បន្តិចម្ដងៗ ទីក្រុងនេះបានប្រែក្លាយជារដ្ឋធានីដែលមានការអភិវឌ្ឍខ្លាំងជាងគេនៅតំបន់អាស៊ាន។ ក្រុងកូឡាឡាំពួរ ល្បីល្បាញពីទេសភាពពេញពិភពលោក ជាគោលដៅមិនអាចរំលងបាន ចំពោះអ្នកទស្សនាដូចជា អគារភ្លោះ Petronas រួមហ្នឹងចំណុចទាក់ទាញនៅជុំវិញផ្សេងៗដែលតែងតែប្រារព្ធពិធីវប្បធម៌ដោយជនជាតិជាច្រើនតំណាងឱ្យប្រជាជាតិម៉ាឡេស៊ី។ កន្លែងគួរទស្សនាមានដូចជា អគារ KL កម្ពស់ 421m ផ្សារកណ្ដាល Pasar Seni វិថី Petaling អគារភ្លោះ Petronas មជ្ឈមណ្ឌលទេសចរណ៍ម៉ាឡេស៊ី និងតំបន់ Bukit Bintang។ កន្លែងទាំងនេះអាចធ្វើដំណើរដោយមិនគិតកម្រៃពីសេវារថយន្តក្រុង GoKL។

ការធ្វើដំណើរកម្សាន្តពេលថ្ងៃគួរទស្សនានៅតំបន់ក្បែរខាង ដែលទាក់ទាញភ្ញៀវទេចរណ៍ដូចជា Port Dickson, Genting Highlands, Cameron Highlands, Bukit Tinggi, Putrajaya, Batu Caves និង Sunway Lagoon ក៏ជាកន្លែងដ៏ល្អនៅក្បែរចំណុចកណ្ដាលទីក្រុងផងដែរ។ លើសពីនេះ ក្រុងកូឡាឡាំពួរជាចំណុចប្រសព្វដ៏ធំបំផុតរបស់អាកាសចរណ៍ AirAsia ហើយតភ្ជាប់ទៅកាន់ចំណតគោលដៅជាង 120ចំណត ឆ្លងកាត់ 26ប្រទេស។ ចំណតគោលដៅរួមមាន Gold Coast ស៊ីដនី Perth, Auckland តូក្យូ ប៉េកាំង សៀងហៃ និងចំណតគោលដៅហោះត្រង់ឈប់សំចតតែមួយកន្លែងមានច្រើនចំណតផ្សេងៗទៀតដោយហោះចេញពីក្រុងកូឡាឡាំពួរ។

ដើម្បីទទួលព័ត៌មានថ្មីពីAirAsia សកម្មភាពផ្សេងៗ និងកម្មវិធីពិសេសៗ សូមតាមដាន តាមប្រព័ន្ធ Twitter (twitter.com/AirAsia) និង Facebook (facebook.com/AirAsia)

* ការផ្ដល់ជូនតម្លៃសំបុត្រពិសេសទាំងអស់សម្រាប់សំបុត្រធ្វើដំណើរ one-way មានបញ្ចូលតែពន្ធប៉ុណ្ណោះ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

លោកអ្នកអាចធ្វើដំណើរត្រង់ពីក្រុងកូឡាឡាំពួរ ទៅកាន់ក្រុង ព្រះសីហនុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]