ខេត្តព្រះវិហារ ៖ មានការ​ភ្ញាក់ផ្អើល និង​អាណិតអាសូរ​ខ្លាំង តាម​រយៈ​សេចក្តីរាយការណ៍​របស់​មណ្ឌល​សុខភាព​កោះ​កេរ្តិ៍ ក្រោយ​ពី​មាន​កុមារី​អាយុ​៥​ឆ្នាំ​ម្នាក់ បានរ​ត់ទៅ​តែ​ម្នាក់ឯង​មក​ដល់​មណ្ឌល​សុខភាព ដោយ​នាង​ស្រែក​ទ្រហោយំ​សុំ​ឱ្យ​គ្រូពេទ្យ​ទៅ​ជួយ​ម្តាយ​នាង ផង ព្រោះ​កំពុង​ឈឺពោះ​សំរាលកូន​នៅ​ឯ​ផ្ទះ​តែ​ម្នាក់ឯង ។

ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​១០ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ស្ថិត​នៅ​ចំណុច​ភូមិ​ស្រយង់ជើង ឃុំ​ស្រយង់ ស្រុក​គូ​លេ​ន ខេត្តព្រះវិហារ ។ ទោះបីជា​យ៉ាងណា គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​គ្រួសារ​ខាងលើ​នេះ​ទេ គ្រាន់តែ​ដឹង​ថា​បុរស​​​នាង​តូច​គឺជា​មនុស្ស​ស្រា​ស្រវឹង ដោយ​មិន​ខ្វល់​ពី​ប្រពន្ធ​ដែល​កំពុង​ឈឺពោះ​នោះ​ទេ ។

ប្រភព​បន្ត​ថា ដោយសារ​ស្មារតី​ទទួលខុស​ក្នុង​វិជ្ជាជីវៈ និង​មនុស្សធម៌​ផង ត្រូវ​បាន​លោកស្រី​ប្រធាន​មណ្ឌល​សុខភាព និង​បុគ្គលិក បាន​ចុះ​ទៅ​ជួយ​ជា​បន្ទាន់ ដើម្បី​ជួយ​នាំ​ស្ត្រី​រង​គ្រោះ​មក​កាន់​មណ្ឌល​សុខភាព ដើម្បី​ទទួល​ការ​តាមដាន​ថែទាំ​បន្ត តាម​រយៈ​រថយន្ត​របស់​លោកស្រី​ប្រធាន​ផ្ទាល់ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]