ភ្នំពេញ៖ ស្ងាត់ៗ ក្រុមតន្រ្តី P- Sand ដែលទទួលបានគាំទ្រយ៉ាងច្រើន លើបទoriginal song " ទេវតា ទឹកភ្នែកចុងក្រេាយ សុំទេាសដែលធេី្វឲ្យអូនចាកចេញ " កំពុងខិតខំ និងចំណាយពេលក្នុងការផលិត MV បទថ្មី។

បទ​ចម្រៀង​នោះមាន​ចំណង​ជើង​ថា "ដឹងទេថានឹក"។ បទនេះដែលកំពុងមានការគាំទ្រយ៉ាងច្រើនពីសំណាក់យុវវ័យ និងអ្នកគាំទ្រ ហើយបទនេះនឹងចេញ MV ក្នុងពេលឆាប់ៗ ដែលមានលាយលំជាមួយអត្ថន័យនៃខ្សែរឿងស្នេហាកម្សត់ និង​ការ​លះ​បង់របស់មនុស្សពីរនាក់ ដោយមានការចាកចេញរបស់មនុស្សម្នាក់ផងដែរ។

"ដឹងទេថានឹក" ច្រៀងដោយ ដៃ Guitar Solo, Kdo និងចូលរួមដោយក្រុមរបស់គាត់ P-sand Band នោះ​ កំពុងស្ថិតក្នុងដំណាក់កាលផលិត និងកាត់ត សម្រិតសម្រាំងយ៉ាងខ្លាំង ដោយផ្តោតលើគុណភាព និងអត្ថន័យ ក៏ដូចជាផ្អែកលើបីដំណាក់កាលមាន Teaser, Full MV និង behind-the-scene ដែលកំពុងត្រូវបានផលិតដោយ Studio4 Production។

MV "ដឹងទេថានឹក" នឹងសម្ពោធ Premiere នៅថ្ងៃសៅរ៍ ទី២៧ នេះ ចាប់ពីម៉ោង 5:30 ល្ងាចតទៅ នៅ BOPEA Pub & Studios ជាមួយការ Launch បទថ្មីដែលនឹងទាក់ចិត្តមិត្តអ្នកស្តាប់ ដែលតែងតែគាំទ្របទ Original របស់ខ្មែរ នោះគឺ "មនុស្សកណ្តាល" ។

ទំនាក់ទំនងកក់ និងព័ត៌មាន: 070 722 225៕

ក្រុមតន្រ្តី P- Sand ដែលទទួលបានគាំទ្រយ៉ាងច្រើន លើបទoriginal song

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]