ភ្នំពេញៈ យុវជនម្នាក់ភ្លើងតណ្ហា ពុះកញ្ច្រោលដល់កម្រិត នាំសង្សារទៅឡើងឋានសួគ៌ ក្នុងដីឡូត៍ កន្លែងស្ងាត់ ខណៈដែលកំពុងប្រតិបត្តិការ ស្រាប់តែមានក្រុម ជនសង្ស័យ២នាក់ បានចូលមកគំរាមប្លន់ និងវាយតួអង្គប្រុស បែកក្បាលស្លាប់ រីឯនារីជាសង្សារវាមករកគេជួយ ទាំងអាក្រាតកាយ។

ហេតការណ៍រងគ្រោះ ព្រោះតណ្ហាស្នេហាប្រុស-ស្រីនេះ បានកើតឡើងនៅម៉ោង ២២ និង១០យប់ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០១២ ស្ថិតនៅទល់មុខសាលាមុំ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នៅមុនពេលកើតហេតុ យុវជនរងគ្រោះ កេត សន្យា អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រួមជាមួយមិត្តភក្តិ បានជិះម៉ូតូចេញពីផ្ទះទៅយកសង្សារ ឈ្មោះ អ.ច.ន អាយុ ១៨ឆ្នាំ ជាកម្មការិនីកាត់ដេរស្នាក់ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្រោយពេលទៅឌុបសង្សារបានហើយ ជនរងគ្រោះ និងសង្សាររបស់ខ្លួន បាននាំគ្នាចុះនៅក្នុងដីឡូត៍ ស្ងាត់ ហើយឲ្យមិត្តភក្តិជិះម៉ូតូចេញទៅបាត់ ដើម្បីទុកឱកាស ឲ្យគូសង្សារមួយគូនេះស្វែងរកក្តីសុខ។ ពេលមិត្តភក្តិចេញទៅបាត់ហើយ យុវជនរងគ្រោះ និងសង្សារ បានដើរចូលដីឡូត៍ដ៏សែនស្ងាត់ច្រងំ ឮសូរតែសំឡេងខ្យល់ ក្រោមជំនោរដ៏ត្រជាក់បុរសរងគ្រោះ និងសង្សារបានបបោសអង្អែលប្រឡោម ស្នេហ៍យ៉ាងផ្អែមល្ហែម។ តែជាអកុសលព្រហ្មលិខិតមិនមេត្តា ពេលគូសេ្នហ៍កំពុង ប្រតិបត្តិការស្រាប់តែ មានជនសង្ស័យពីរនាក់ ស្លៀកពាក់ឈុតខ្មៅ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក មានអាយកូម១ ប្រដាប់ ដោយដំបង បានមកគំរាមបុរស ជាសង្សារចុះពីលើបង្គង ឲ្យដេកផ្កាប់មុខ ហើយក៏យកដំបងវាយក្បាល ពីខាងក្រោយបែក បណ្តាលឲ្យសាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុទាំងអាក្រាតកាយ រីឯជាសង្សារក៏ត្រូវ ជនសង្ស័យវាយរហូតសន្លប់បាត់ស្មារតី។ ក្រោយពេលធ្វើសកម្មភាពវាយសម្លាប់ហើយ ជនសង្ស័យបាន យកទូរស័ព្ទដៃមួយគ្រឿង ខ្សែកប្លាកទីន១ខ្សែទម្ងន់២ជីកន្លះ និងលុយខ្មែរមួយចំនួនទៀត រួចក៏គេចខ្លួន បាត់ទៅ។

សមត្ថកិច្ចបន្តថា នារីជាសង្សារក្រោយពេលងើបពីសន្លប់វិញ បានវារចេញមកផ្លូវថ្នល់ទាំងអាក្រាតកាយ ហើយ ជួបនឹងនគរបាលដែលកំពុងដើរល្បាត ក៏បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់តែម្តងទៅ។

ក្រោយពេលពិនិត្យ និងធ្វើកោសល្យវិច័យ សពយុវជនរងគ្រោះ ព្រោះកាមតណ្ហា ត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅលំនៅដ្ឋាន៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]