ភ្នំពេញ៖ មួយពព្រិចភ្នែកសោះ ក្រុមការងារ Original songs ដែលដឹកនាំដោយលោក សាន ផានិត បានបង្កើតឡើងអស់រយៈពេលមួយឆ្នាំទៅហើយ ដោយកាលពីម្សិលមិញនេះ លោក សាន ផានិត និងសមាជិកក្រុមទាំងអស់ បានរួមគ្នាប្រារព្ធពិធីជប់លៀងមួយ ដើម្បីជួបជុំ និងអបអរសាទរដែលបានសហការជាមួយគ្នាអស់រយៈពេល១ឆ្នាំកន្លងទៅ នៅឯ Lida Pub។

លោក សាន ផានិត និងសមាជិកក្រុម Original songs ទាំងអស់ រួមគ្នាប្រារព្ធពិធីជប់លៀង

កម្មវិធីដ៏អ៊ូអរនេះ មានការចូលរួមពីវត្តមានតារាៗ និងសមាជិកក្រុមជាច្រើនរូបដូចជា លោកឧកញ៉ា អាព្រិលគីនីន លោក ចាន់ មករា (ផលិតករMv) លោក ម៉េងហ៊ួយ (អ្នកនិពន្វបទភ្លេង) លោក ធារា (អ្នកនិពន្វបទភ្លេង និងធ្វើភ្លេង) លោក ខរី (អ្នកនិពន្វបទភ្លង និងធ្វើភ្លេង ) លោក សូលីដូ (តារាចម្រៀង) លោក លីសៀងហុង (វីរបុរសបុកចោរ) រួមនិងតារាថ្មីៗជាច្រើនរូបទៀត។

លោក សាន ផានិត និងសមាជិកក្រុម Original songs ទាំងអស់ រួមគ្នាប្រារព្ធពិធីជប់លៀង

តាមរយៈលោក សាន ផានិត បានប្រាប់មកកាន់ ខ្មែរឡូតឲ្យដឹងថា ខួប១ឆ្នាំសំរាប់ក្រុមកាងារOriginal songs របស់លោកនេះ នឹងរំលឹករាល់អនុស្សាវរីយ៍ទាំងអស់ដែលក្រុមការងារធ្លាប់បានឆ្លងកាត់ជាមួយគ្នា ក៏ដូចជាការបង្ហាញនូវការចេះឲ្យតម្លៃគ្នាទៅវិញទៅមកក្នុងនាមជាក្រុមការងារតែមួយ និងជាអ្នកសិល្បៈដូចគ្នាផងដែរ។ លើសពីនេះ កម្មវិធីនេះនឹងធ្វើឲ្យក្រុមការងារទាំងមូល រិតតែខិតខំប្រឹងប្រែងក្នុងការបំពេញការងារឲ្យកាន់ល្អ និងជោគជ័យទៅថ្ងៃមុខបន្តទៀត។

លោក សាន ផានិត
លោក​​ សាន ផានិត

គួរបញ្ជាក់ផងដែរថា ក្រុមកាងារOriginal songs របស់លោក សាន ផានិត ធ្លាប់បានផលិតបទចម្រៀងជាច្រើនរួចមកហើយ និង ទទួលបានការគាំទ្រជាច្រើនពីសំណាក់ទស្សនិកជនថែមទៀតផង ដូចជា បទ ផ្កាយព្រះអង្គារ បទ គ្មានសិទ្ធ និងបទ ជាប់រវល់ (updated ឡើងវិញ) ជាដើម។ បន្ថែមពីនេះ បទ ទូរស័ព្ទប្រាប់ផង(ថ្មី) និងបទ ភ្លេងការ របស់លោក សាន ផានិត នឹងចេញជា Official Audio ក៏ដូចជា MV ក្នុងពេលឆាប់ៗនេះផងដែរ។

ទោះជាយ៉ាងណា នាពេលបច្ចុប្បន្ននេះក្រុម Original songs មួយក្រុមនេះ ក៏កំពុងតែខិតខំបន្ថែមទៀតក្នុងការផលិតបទចម្រៀងថ្មី ជាប្រភេទបទញ៉ាក់ ប្រមាណ២-៣បទ សម្រាប់លោក សាន ផានិត ដើម្បីបំពេញអារម្មណ៍របស់ទស្សនិកជន ក៏ដូចជាដើម្បីបញ្ចេញស្ទាយថ្មី ប្លែកភ្នែកជាមួយក្រុមរាំផ្ទាល់ខ្លួនដ៏ទាន់សម័យថែមទៀតផង៕

ចង់ដឹងថា ខួប១ឆ្នាំសម្រាប់ក្រុមកាងារOriginal songs របស់លោក សាន ផានិត ពិតជាសប្បាយរីករាយ និងអ៊ូអរយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោម៖ 

លោក សាន ផានិត និងសមាជិកក្រុម Original songs ទាំងអស់ រួមគ្នាប្រារព្ធពិធីជប់លៀង
លោក សាន ផានិត និងសមាជិកក្រុម Original songs ទាំងអស់ រួមគ្នាប្រារព្ធពិធីជប់លៀង
លោក សាន ផានិត និងសមាជិកក្រុម Original songs ទាំងអស់ រួមគ្នាប្រារព្ធពិធីជប់លៀង
លោក សាន ផានិត និងសមាជិកក្រុម Original songs ទាំងអស់ រួមគ្នាប្រារព្ធពិធីជប់លៀង
លោក សាន ផានិត និងសមាជិកក្រុម Original songs ទាំងអស់ រួមគ្នាប្រារព្ធពិធីជប់លៀង
លោក សាន ផានិត និងសមាជិកក្រុម Original songs ទាំងអស់ រួមគ្នាប្រារព្ធពិធីជប់លៀង
លោក សាន ផានិត និងសមាជិកក្រុម Original songs ទាំងអស់ រួមគ្នាប្រារព្ធពិធីជប់លៀង
លោក សាន ផានិត និងសមាជិកក្រុម Original songs ទាំងអស់ រួមគ្នាប្រារព្ធពិធីជប់លៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត