ភ្នំពេញ៖ បើទោះជាកីឡករបរទេស មានចំនួនតិចជាង កីឡាកររបស់កម្ពុជា ក្នុងជម្រើស All Stars យ៉ាងណាក៏ដោយ ក៏គ្រូបង្វឹក និងខាងសហព័ន្ធមិនអាចភ្លេចនូវខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ភ្នំពេញក្រោន Shane Booysen បានដែរ ព្រោះកីឡាកររូបនេះ មានទេពកោសល្យ និងសមត្ថភាពខ្ពស់ ក្នុងការប្រកួត។

Shane Booysen ត្រូវបានកោះហៅចូលក្នុងជម្រើស Cambodia All Stars ក្រោយពីខាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចេញបញ្ជីឈ្មោះបឋមជាផ្លូវការ កាលពីថ្ងៃទី២៣ កន្លងទៅ។

បើទោះជាមានឈ្មោះ លេងក្នុងជម្រើស All Stars ក៏ដោយ Booysen បានសម្តែងនូវក្តីនឹករលឹកដល់កីឡាករកម្ពុជា២រូបផងដែរ ដែលធ្លាប់លេងក្នុងជម្រើស All Stars ជាមួយគ្នា កាលពីឆ្នាំមុន គឺខ្សែបម្រើ ធារី ចន្ថាប៊ីន និងខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា។

បើយោងតាមគណនីហ្វេសប៊ុករបស់កីឡាកររបស់ក្លិបភ្នំពេញក្រោនរូបនេះ បានឲ្យដឹងថា «Old pic with My all star Brothers....Miss u guys Thierry Chantha Bin CV11»

គួរបញ្ជាក់ផងដែរថា ធារី ចន្ថាប៊ីន និង ចាន់ វឌ្ឍនាកា មិនមានឈ្មោះក្នុងឈុត All Stars នោះទេ ដោយសារតែពួកគេ គឺជាកីឡាករកម្ពុជា ដែលប្រកបអាជីពនៅក្រៅស្រុក ហើយជម្រើស All Stars ទាំង២៤រូបនេះ គឺចម្រាញ់យកតែកីឡាករណាដែល ប្រកបអាជីពបាល់ទាត់ នៅក្នុងលីកកំពូលកម្ពុជាតែប៉ុណ្ណោះ។

ដូច្នេះការប្រកួតមិត្តភាពរវាងក្រុម Cambodia All Star និងក្រុមខ្លាំង Muangthong United នឹងមិនមានវត្តមានកីឡាករ២រូបនេះទេ ហើយការប្រកួតនឹងប្រព្រឹត្តឡើនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១​៧ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]