ភ្នំពេញ៖ បច្ចុប្បន្នតារាចម្រៀងស្រី និយមច្រៀងបទញាក់កន្ត្រាក់អារម្មណ៍ប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងក្លាក្នុងវិស័យសិល្បៈចម្រៀង។

ស្របពេលជាមួយគ្នានេះផងដែរ ប្អូនប្រុសបង្កើតរបស់តារាចម្រៀងកញ្ញា ទេព បូព្រឹក្ស ដែលមានឈ្មោះថា ទេព និមិត្ត ក៏មានទេពកោសល្យសិល្បៈមិនចាញ់បងស្រីរបស់ខ្លួនដែរ ដោយលោក ក៏ចេះនិពន្ធ និងធ្វើបទភ្លេងថ្មី។

មិនតែប៉ុណ្ណោះ យប់មិញនេះ លោក ក៏បានរៀនច្រៀងរ៉េបផងដែរ ដោយលោកក៏បានប្រាប់នៅក្នុងហ្វេសប៊ុកថា៖

«លើកទីមួយ រៀនរ៉េប (Rap) ខុសឆ្គង កុំប្រកាន់ខ្ញុំអីណា ព្រោះស្រលាញ់ទើបខំ»

ពិតជាមិនធម្មតាមែនប្អូនប្រុសកញ្ញា ទេព បូព្រឹក្ស ចេះទាំងនិពន្ធបទភ្លេងថ្មីហើយ ថែមទាំងចេះរ៉េបទៀតផង៕

តោះចង់ដឹងថាលោក ទេព និមិត្ត មានសមត្ថភាព ខាងរ៉េប បានដល់កម្រិតណានោះ យើងទៅទស្សនាវីដេអូខ្លីរបស់គេដូចខាងក្រោមនេះ៖ 

រូបភាព៖ ទេព និមិត្ត
រូបភាព៖ ទេព និមិត្ត, ម្តាយ, និង ទេព បូព្រឹក្ស
រូបភាព៖ ទេព និមិត្ត និង ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស