ភ្នំពេញ៖ ដូចដែលប្រិយមិត្តទស្សនិកជន បានដឹងហើយថា កញ្ញា កែវ សុបញ្ញា ជាតារាចម្រៀងមួយរូបក្នុងផលិតកម្ម We Production ដែលចូលចិត្តលេងខ្លួន បែបសុភាពៗ និងចូលចិត្តច្រៀងចម្រៀងបែបមនោសញ្ចេតនា ឈឺចាប់ពេញបេះដូងជាដើម ហើយបទចម្រៀងដែលបានធ្វើឲ្យអ្នកគាំទ្រស្គាល់ បញ្ញា កាន់តែខ្លាំងនោះមានដូចជា បទ សម្លេងទឹកភ្នែក បទ Care ខុសមនុស្ស និងបទ ពេលណាឈប់ឈ្លោះគ្នា ជាដើម ដែលសុទ្ធសឹងតែជាបទចម្រៀងដែលត្រូវចិត្តយុវវ័យខ្លាំងមែនទែន។

កញ្ញា កែវ សុបញ្ញា ជាតារាចម្រៀងមួយរូបក្នុងផលិតកម្ម We Production

ទោះជាយ៉ាងណា មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញ កញ្ញា កែវ សុបញ្ញា បានផ្លាស់ប្តូរស្ទាយនៃការតុបតែងខ្លួនពីសុភាព ទៅជាបែបស៊ិចស៊ី ក្តៅៗ ទៅវិញ ។ លើសពីនេះ បទចម្រៀងថ្មីរបស់កញ្ញា ដែលមានចំណងជើងថា “Message ចុងក្រោយ” បានធ្វើឲ្យអ្នកទស្សនាភ្លឺភ្នែកតែម្តង ដោយសារតែ MV Teaser នោះ កញ្ញា កែវ សុបញ្ញា បានបញ្ចេញនូវស្ទីលថ្មីចុងក្រោយបង្អស់របស់កញ្ញា ដែលពោរពេញដោយភាពស៊ិចស៊ី បញ្ចេញគល់ភ្លៅសខ្ចី ជាមួយនឹងទឹកមុខបែបកាចជានារីម៉ឺងម៉ាត់ថែមទៀតផង។ មិនតែប៉ុណ្ណោះ សាច់ភ្លេង Beat តិចៗដ៏ពិសេស ដែលនិពន្ធដោយលោក Voch ពិតជាសាកសមជាមួយនឹងស្ទីលថ្មីរបស់ កញ្ញា កែវ សុបញ្ញា នេះ យ៉ាងពិតប្រាកដមែន។

នេះបង្ហាញឲ្យឃើញថា កញ្ញា កែវ សុបញ្ញា មិនមែនសាកសមតែជាមួយស្ទាយបែបសុភាព និងបទមនោសញ្ចេតនាប៉ុណ្ណោះទេ សូម្បីតែ ស្ទាយស៊ិចស៊ី ស៊ីវិល័យ ក៏កញ្ញាអាចបត់បែនឲ្យសាកសម និងតម្រូវតាមចិត្តទស្សនិកជនបានដែរ។

ចង់ដឹងថា ស្ទីលថ្មី បទថ្មី របស់កញ្ញា កែវ សុបញ្ញា ពិតជាក្តៅប្លែកភ្នែកកម្រិតណានោះ សូមស្តាប់ និងទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

កែវ សុបញ្ញា សុភាពៗ ដល់ឥឡូវលេងស្ទាយថ្មី ម៉ាកប់
កែវ សុបញ្ញា សុភាពៗ ដល់ឥឡូវលេងស្ទាយថ្មីម៉ាកប់
កែវ សុបញ្ញា
កែវ សុបញ្ញា សុភាពៗ ដល់ឥឡូវលេងស្ទាយថ្មីម៉ាកប់
កែវ សុបញ្ញា សុភាពៗ ដល់ឥឡូវលេងស្ទាយថ្មីម៉ាកប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ សុបញ្ញា