ប្រេស៊ីល៖   កាលពីពេលថ្មីៗកន្លងទៅនេះ កម្មករជីករ៉ែជនជាតិប្រេស៊ីលជាច្រើននាក់ បានរកឃើញត្បូងមរកតយក្សមួយដុំធំ ដែលមានទម្ងន់ជិត៤០០គីឡូក្រាម និងត្រូវបានគេប៉ាន់ប្រមាណបានថា មានតម្លៃមហាសាលដល់ទៅជាង ៣០០លានដុល្លារឯណោះ។ នេះបើយោងតាមសារព័ត៌មានដេលីម៉ែលបានចុះផ្សាយ។

ការជីករកឃើញនេះ ត្រូវបានធ្វើឡើងនៅអណ្តូងរ៉ែ Carnaiba  ក្នុងរដ្ឋ Pindobacu។  ក្នុងនោះមានការផ្អាកដំណើរការ បន្ទាប់ពីក្រុមកម្មករជីករ៉ែ បានប្រទះឃើញដុំថ្មសម្បុរខ្មៅក្រិបដ៏ធំមួយ មានពន្លឺចាំងភ្លែតៗ។

អាជ្ញាធរក្នុងតំបន់ បានឲ្យដឹងថា ត្បូងមរកតមានតម្លៃមហាសាលនេះ ត្រូវបានគេយកទៅលក់ឲ្យម្ចាស់អណ្តូងរ៉ែ ផ្សេងទៀតដែលនៅក្បែរនោះ។  ប៉ុន្តែទោះបីជាយ៉ាងណា  លោក Marcio Jandir ជាមេវីរបស់ម្ចាស់ដែលទិញត្បូង បានអះអាងប្រាប់ថា ពួកគេទិញវាមិនមែនមានគម្រោង យកមកចាក់សោរទុក ដើម្បីបំបិទភស្ថុតាង ឬស្ថិតរូបភាពអាក្រក់ណាមួយឡើយ។ លោក Marcio បានឲ្យដឹងទៀតថា ម្ចាស់ដែលទិញត្បូងនេះបានធ្វើលិខិតបញ្ជាក់ ឬវិញ្ញាបនបត្រត្រឹមត្រូវតាមច្បាប់ដើម ដោយមានការស្នើទៅដល់នាយកដ្ឋានជាតិ DNPM (National Department of Mineral Production) ផងដែរ។

តាមការអះអាងពីប្រភពលើកឡើងថា ត្បូងនេះអាចមានទំហំដល់ទៅ ២សែនការ៉ាត់ក្រោយពេលកាត់ និងកែច្នៃរួច។

លោក Marcio ថា «ពិតណាស់ម្ចាស់ដែលទិញត្បូងមរកតនេះ គឺគាត់ចង់យកវាទៅដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ និងបណ្ណាល័យតែប៉ុណ្ណោះ»

ប្រភព៖ ដេលីម៉ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]