ការប្រើទឹកអប់ ខ្វះខ្យល់ចេញចូល អតុល្យភាពអរម៉ូន បែកញើសច្រើន ត្រូវកម្តៅថ្ងៃច្រើន គឺសុទ្ធតែជាមូលហេតុដែលបណ្តាលឲ្យ ក្លៀកប្រែជាខ្មៅ។

ហេតុនេះ ដើម្បីជួយឲ្យមិត្តនារីយើងមានទំនុកចិត្តឡើងវិញ យើងនឹងលើកឡើងនូវរូបមន្តមួយ ដោយប្រើម្សៅ Baking Soda ដែលអាចឲ្យក្លៀកប្រែជាស ត្រឹមរយៈពេល ២០ នាទីប៉ុណ្ណោះ។ នេះក៏ដោយសារតែ ម្សៅ Baking Soda អាចជម្រុះកោសិកាចាស់ចោល បង្រួមរន្ធញើស កម្ចាត់ជាតិខ្លាញ់ ការពារក្លិនក្លៀក និងជួយឲ្យស្បែកស។

ចង់ដឹងថាងាយស្រួល និងមានប្រសិទ្ធភាពយ៉ាងណានោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖ 

រូបភាពតំណាង

# គ្រឿងផ្សំ ៖

• ម្សៅ (ម្សៅប្រភេទអ្វីក៏បាន ដូចជាម្សៅមី ម្សៅអង្ករ -ល-) ២ ស្លាបព្រាបាយ

• ម្សៅ Baking Soda ១ ស្លាបព្រាបាយ

• ទឹកឃ្មុំ ១ ស្លាបព្រាបាយ

• ទឹកផ្កាកុលាប (Rose water) ឬប្រើទឹកធម្មតាក៏បាន

# របៀបអនុវត្ត ៖

• លាយគ្រឿងផ្សំទាំងអស់ចូលគ្នា រួចលាយឲ្យចេញជាល្បាយ ដែលមានសភាពខាប់ៗ

• យកវាទៅលាប ត្រង់បរិវេណក្លៀក

• ទុកចោលរយៈពេលពី ១៥ ទៅ ២០ នាទី

• លាងសម្អាតចេញជាមួយទឹកក្តៅឧណ្ណៗ រួចជូតសម្អាតថ្នមៗឲ្យស្ងួត ជាការស្រេច

• អ្នកអាចអនុវត្តវាជារៀងរាល់ថ្ងៃ តាមចិត្តចង់ និងមិនចាំបាច់បារម្ភពីផលប៉ះពាល់អ្វីឡើយ៕ 

ប្រភព៖ Planet Insider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]