បរទេស៖ តារាឆ្នើមរបស់ក្រុមអ្នកមានបុណ្យ FC Barcelona កីឡាករ Lionel Messi ត្រូវបានតុលាការសម្រេចឲ្យចាញ់ក្ដីក្នុងបណ្ដឹងឧទ្ធរណ៍ប្រឆាំងនឹងករណីដែលខ្លួនមានទាក់ទងនឹងការគេចពន្ធ ជាមួយឪពុកក្នុងចំនួនទឹកប្រាក់ប្រមាណ ៤,៦ លានដុល្លារដែលបានកើតឡើងចន្លោះឆ្នាំ ២០០៧ ដល់ ២០០៩ ។

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ត្រូវបានតុលាការកាត់ទោសកាលពីខែកក្កដា ឆ្នាំមុន ប៉ុន្ដែរូបគេបានសម្រេចជ្រើសយកការប្ដឹងឧទ្ធរណ៍ ហើយចំនែកឪពុករបស់ Messi វិញក៏ត្រូវបានតុលាការកាត់ទោសដូចគ្នាផងដែរ។

គួររំលឹកថា ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យខាងលើ ធ្លាប់ត្រូវតុលាការដំបូងរបស់អេស្ប៉ាញបានសម្រេចឲ្យជាប់ឃុំរយៈពេល ២១ខែ និងត្រូវបង់ប្រាក់សំណងចំនួន ២ លានអឺរ៉ូ ចំនែកឪពុករបស់គេវិញ បង់ ១,៥លានអឺរ៉ូ។ 

សេចក្ដីប្រកាសលើកដំបូងក្រោយបណ្ដឹងឧទ្ធរណ៍របស់ឪពុកកូនកំពូលតារាបាល់ទាត់នេះ ទទួលបានបរាជ័យ ហើយលោក Jorge ដែលជាឪពុកនឹងត្រូវបានសម្រាលទោសត្រឹមឃុំ ១៥ ខែ ខណៈព័ត៌មានទាក់ទងនឹងការឃុំខ្លួនរបស់ Messi វិញមិនទាន់ត្រូវបានប្រភពទម្លាយឲ្យដឹងនៅឡើយទេ៕

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]