ថៃ៖ ក្រុមគ្រួសារ ព្រមទាំងបណ្តាអ្នកគាំទ្រទាំងអស់ របស់តារាសម្តែងស្រីកាច នាង Noey Chotika កំពុងតែនឹកថា តើពេលណាទៅទើបនាងមានទាយាទស្នងត្រកូលនឹងគេ? ទាំងដែលរៀបការមកតាំងពីកំឡុងខែកញ្ញា ឆ្នាំ២០១៦កន្លងមកម្ល៉េះ។

រូបភាព៖ Noey Chotika ពេលរៀបការ

ស្រាប់តែម្សិលមិញនេះ នាងបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងរំភើបសប្បាយរីករាយយ៉ាងខ្លាំង ដោយសារតែនាងបានប្រកាសដំណឹងល្អថា ពេលនេះខ្លួនកំពុងតែពរពោះកូនដំបូងនៅក្នុងផ្ទៃ បានរយៈពេលប្រមាណជា១៣សប្តាហ៍ហើយ គឺប្រហែលជា៣ខែ។

ទន្ទឹមនឹងនេះផងដែរនាង ក៏បានបង្ហាញរូបភាពវីដេអូទាំងស្រុងអំពីកូន នៅក្នុងពោះរបស់នាង តាមរយៈការត្រួតពិនិត្យអេកូផងដែរ នៅក្នុងអ៊ីនស្តារក្រាមឱ្យអ្នកគាំទ្របានឃើញ។

ដំណឹងដ៏ល្អនេះពិតជាធ្វើឱ្យពួកគេ ព្រមទាំងស្វាមីរបស់នាងគឺ លោក Arm Maneechay មានភាពសប្បាយរីករាយណាស់ ព្រោះកំពុងតែបានក្លាយទៅជាឪពុកគេដូចបំណងហើយ៕

តោះទៅទស្សនាវីដេអូកូនក្នុងផ្ទៃរបស់នាង Noey Chotika ដូចខាងក្រោមនេះ៖ 

រូបភាព៖ កូននៅក្នុងផ្ទៃរបស់ Noey Chotika ពេលពិនិត្យអេកូ
រូបភាព៖ Noey Chotika និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]