​(ភ្នំពេញ)៖ តារាចម្រៀងកន្រ្ទឹម ប្រចាំផលិតកម្មហង្សមាស មកពីខេត្តបន្ទាយមានជ័យ លោក យក់ ដួងតារា បច្ចុប្បន្ននេះត្រូវបានគេដឹងថា លោកមិនសូវមមាញឹកច្រើន ក្នុងអាជីពសិល្បៈចម្រៀងខ្លាំងប៉ុន្មានឡើយ ពោលគឺលោកមានការងារច្រៀង តែតាមកម្មវិធីផ្សេងៗប៉ុណ្ណោះ។ បើការប្រគំតន្ត្រីតាមបណ្ដាខេត្ត ហាក់មិនសូវមានច្រើននោះទេ។

លោក យក់ ដួងតារា ក្រៅពីមានសមត្ថភាពច្រៀងបានល្អ ក្នុងបទចម្រៀងរដឺន លោកក៏អាចបកស្រាយបទចម្រៀងសម័យ បានល្អផងដែរ។ អ្វីដែលធ្វើឲ្យទស្សនិកជនជាច្រើន

បានចងចាំលោក យក់ ដួងតារា បានកាន់តែច្បាស់ គឺដោយសារតែលោកអាចបកស្រាយបទចម្រៀងបែប យីកេ ល្ខោន និង អាចលេងចាប៉ីដងវែង បានយ៉ាងល្អផងដែរ។

ថ្មីៗនេះលោក យក់ ដួងតារា បានអំពាវនាវ ឲ្យមហាជនជួយឧតបត្ថម្ភលោក នូវចាប៉ីដងវែងមួយគ្រឿង ដែលមានតម្លៃ៧៥០ដុល្លារ ជាចាប៉ីបុរាណមួយ ដែលលោកហាក់ស្រឡាញ់ខ្លាំង ប៉ុន្តែលោកមិនមានថវិកាគ្រប់គ្រាន់ ដើម្បីទិញវាយកមកទុកប្រើប្រាស់ជារបស់ខ្លួនឡើយ ។

លោក ដួងតារា បាននិយាយថា «ខ្ញុំស្រឡាញ់ចាប៉ីដងវែងនេះណាស់ តែខ្ញុំពុំមានប្រាក់សម្រាប់ទិញទេ បើសប្បុរសជនណា ចែកជាទាននេះ ដល់រូបខ្ញុំ ស្មើនឹងឲ្យខ្ញុំមានបញ្ញា ។ (ខ្ញុំនឹងដឹងគុណម្ចាស់ទានជានិច្ច) សូមម្ចាស់ទានជួបតែសេចក្តីសុខ សេចក្តីចំរើន តរៀងទៅ កុំបីខានឡើយ!»។

លោក ដួងតារា ត្រូវបានគេដឹងថា អាចលេងចាប៉ីដងវែងបានល្អ មិនចាញ់អ្នកលេងជើងចាស់ប៉ុន្មានទេ អ្វីដែលសំខាន់ គឺលោកមិនមានថវិកា ដើម្បីទិញឧបករណ៍តន្រ្តីនេះមកហាត់រៀនបន្ថែម បើសិនមហាជនអាណិត អាចឧបត្ថម្ភលោកបាន។

ជាការកត់សម្គាល់ ថ្មីៗនេះ ដោយសារតែរឿងវប្បធម៌ និងបទចម្រៀងបែកស្លុយធ្វើឲ្យលោក ជី ដេវិត និង លោកអាចារ្យធំ ដៀមដាមជេរគ្នាពេញបណ្ដាញសង្គម តែលោក ដួងតារា មិនបានជេរអ្នកណាទេ លោកសុំអំពាវនាវតែចាប៉ីដងវែងមួយដើមប៉ុណ្ណោះ គ្រាន់ទុកហាត់ច្រៀងឲ្យស្ទាត់ជំនាញ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]