រាជធានី​ភ្នំពេញ ៖ កញ្ញា​សឿ​ន ផា​ភួង ហាក់​ព្រួយចិត្ត​ដ្បិត​នាង​បាន​បង្កើត​ការ​ទាក់ទង​ជាមួយ​តារា​សម្តែង​យុ​ទ្ឋ ឋានៈ ធ្វើ​ឱ្យ​មហាជន​យល់​ច្រឡំ​រឿង​ស្នេហ៍ ។ រវាង​នាង និង​លោក​យុ​ទ្ឋ ឋានៈ ជា​មិត្ត​ជិតដិត ហើយ​នាង​ខ្លាច​ស្នេហា​ក្លែងក្លាយ​មួយ​នេះ​កាន់តែ​រីកសាយ​ឡើង ។

កញ្ញា​សឿ​ន ផា​ភួង ភ័យ​ខ្លាច​លោក​យុ​ទ្ឋ ឋានៈ ចិត្ត​ទោរទន់​ស្នេហា​នាង​មែនទែន​បន្ទាប់​ពី​នាង​បង្កើត​ភាព​ស្និទ្ធស្នាល​ជាមួយ​លោក ។ នាង​ខ្លាច​លោក​ឋានៈ​ស្រឡាញ់​នាង​ធ្វើ​ឱ្យ​មនុស្ស​ដែល​ចង់​ស្រឡាញ់​នាង​មិន​ហ៊ាន​នៅ​ជិត ឬ​ស្រឡាញ់​នាង ។ កាន់តែ​ធ្ងន់​នោះ​លោក​យុ​ទ្ឋ ឋានៈ​តែងតែ​បង្ហោះ​នៅ​លើ​ហ្វេ​ស​បុក​ជា​ញឹកញាប់​ទាក់ទិន​នឹង​អត្ថន័យ​ស្នេហា​ជាមួយ​នាង ។ ដូច្នេះ​ហើយ​ផា​ភួង​បាន​ប្រាប់​លោក​ឋានៈ​ថា​«​កុំ​លេង​ពាក្យ​អី​ស៊ីជម្រៅ ត្រា​ម៉ា​ពេញ​ហ្នឹង​ពេក ព្រោះ​អ្នកសិល្បៈ​គេ​ឆ្ងល់ និង​សួរនាំ​ណាស់ ខ្លាច​គេ​ថា​មែនទែន​» ។

សឿ​ន ផា​ភួង លើក​ឡើង​ថា​រវាង​នាង និង​លោក​យុ​ទ្ឋ ឋានៈ​មាន​គេ​យល់​ខុស​ថា​ស្រឡាញ់​គ្នា ព្រោះ​នាង​និយម​ថតរូប​ជាមួយ​លោក​ពេល​មានកម្ម​វិធី ។ ការ​ថតរូប​ជាមួយ​គ្នា​មក​ពី​យល់​ថា​ជា​មិត្តភក្តិ​ក្នុង​សិល្បៈ ។ រូបភាព​បែប​នោះ​ធ្វើ​ឱ្យ​យល់​ច្រឡំ​ថា ពួក​នាង​ស្រឡាញ់​គ្នា ហើយ​មានការ​សួរនាំ​ជា​បន្តបន្ទាប់​ថា នាង​ស្រឡាញ់​លោក​ឋានៈ​ពិត​មែនឬ​អត់ ។

កញ្ញា​សឿ​ន ផា​ភួង និយាយ​ថា​ «​តែ​ធាតុ​ពិត​នាង​ខ្ញុំ​អត់​ស្អប់​គាត់​ទេ គ្រាន់តែ​រាប់អាន​ជា​មិត្តភាព​អត់​គិតដល់​ចំណុច​គូសង្សារ​អ្វី​ដូច​អ្នកសិល្បៈ​យល់​ឃើញ ឬ​មហាជន​យល់​កន្លង​មក​ឡើយ ។ នាង​ខ្ញុំ​ចង់​បញ្ជាក់​ពេល​នេះ​តែ​ម្តង​ទៅ កុំឱ្យ​មានការ​ភ័នច្រឡំ ហើយ​លោក​ឋានៈ​ឱ្យ​គាត់​អាច​ដឹង​ដែរ​ថា​រវាង​នាង​ខ្ញុំ និង​គាត់​បែប​ណា ព្រោះ​ខ្ញុំ​ឧស្សាហ៍​និយាយ​ប្រាប់​ញឹកញាប់​ដែរ​ថា​កុំឱ្យ​បង្ហោះ​ពាក្យ​ណា​ស៊ី​អារម្មណ៍​ពេក នាំ​ឱ្យ​គេ​គិត​ថា​អុ​ី​ចឹ​ង ធាតុ​ពិត​អត់​ទេ ។

ខ្ញុំ​មិន​ប្រកាន់​ការ​ថតរូប​លេង​ជាមួយ​គ្នា​នោះ​ទេ ព្រោះ​យើង​សិល្បៈ​ដូច​គ្នា ហើយ​នាង​ខ្ញុំ​ចង់​ប្រាប់​មហាជន​ផង​ដែរ​ថា បុរស​ដែល​ជា​គូស្នេហ៍​របស់​នាង​ខ្ញុំ ក្នុង​ចិត្ត​នាង​ខ្ញុំ​ស្រឡាញ់​តែ​បុរស​ណា​មាន​វ័យ​បង​នាង​ខ្ញុំ​៥​ទៅ​៦​ឆ្នាំ​ប៉ុណ្ណោះ អត់​ចង់បាន​ក្មេង​ជាង​នាង​ខ្ញុំ​ឡើយ ហើយ​ពេល​នេះ​នាង​ខ្ញុំ​មិន​ចង់ឱ្យ​មានការ ខុស​ទៅ​ៗ​ទេ​ខ្លាច​មាន​អ្នក​ស្រឡាញ់​នាង​ខ្ញុំ​គាត់​អន់ចិត្ត ឬ​មិន​ហ៊ាន​មើលចិត្ត​នាង​ខ្ញុំ​ព្រោះតែ​ការ​ស្និត​គ្នា​កន្លង​មកនេះ​» ។

កញ្ញា​សឿ​ន ផា​ភួង​រំពឹង​ថា​លោក​យុ​ទ្ឋ ឋានៈ​ពិតជា​យល់​ពី​ចំណុច​ដែល​នាង​ចង់បាន គឺ​កុំឱ្យ​មានការ​យល់​ច្រឡំ​រឿង​ស្នេហ៍ ៕

កញ្ញា​សឿ​ន ផា​ភួង ស្និទ្ធ​ជាមួយ​យុទ្ធ ឋានៈ ហើយ​បែរជា​ភ័យ​ខ្លួន
រវាង​នាង និង​លោក​យុ​ទ្ឋ ឋានៈ ជា​មិត្ត​ជិតដិត ហើយ​នាង​ខ្លាច​ស្នេហា​ក្លែងក្លាយ​មួយ​នេះ​កាន់តែ​រីកសាយ​ឡើង
កញ្ញា​សឿ​ន ផា​ភួង ភ័យ​ខ្លាច​លោក​យុ​ទ្ឋ ឋានៈ ចិត្ត​ទោរទន់​ស្នេហា​នាង​មែនទែន​បន្ទាប់​ពី​នាង​បង្កើត​ភាព​ស្និទ្ធស្នាល​ជាមួយ​លោក
នាង​ខ្លាច​លោក​ឋានៈ​ស្រឡាញ់​នាង​ធ្វើ​ឱ្យ​មនុស្ស​ដែល​ចង់​ស្រឡាញ់​នាង​មិន​ហ៊ាន​នៅ​ជិត ឬ​ស្រឡាញ់​នាង
កញ្ញា​សឿ​ន ផា​ភួង​រំពឹង​ថា​លោក​យុ​ទ្ឋ ឋានៈ​ពិតជា​យល់​ពី​ចំណុច​ដែល​នាង​ចង់បាន គឺ​កុំឱ្យ​មានការ​យល់​ច្រឡំ​រឿង​ស្នេហ៍

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឿន ផាភួង