(ភ្នំពេញ)៖ បន្ទាប់ពីមានការបង្ហោះវីដេអូ ពីសំណាក់តារាចម្រៀង មានឈ្មោះថា DJ អាចារ្យធំ ដោយបានជេរប្រមាថខ្លាំងៗ ដៀមដាមទៅកាន់តារាចម្រៀង ក្នុងផលិតកម្មហង្សមាស លោក ងួន ច័ន្ទដេវីត ហៅ G-Devith ថា ជាតារាចម្រៀងមិនជួយលើកស្ទួយ វប្បធម៌ប្រពៃណីខ្មែររួចមក ថ្មីៗនេះ តារាចម្រៀងក្នុងទ្រនំតែមួយ គឺកញ្ញា ទេព បូព្រឹក្ស បានបញ្ចេញប្រតិកម្មតប ទៅកាន់ ឌីជេ អាចារ្យធំ វិញ ដើម្បីជាដំណឹងមួយឲ្យមហាជនធ្វើការថ្លឹងថ្លែងថា តើនរណាខុស នរណាត្រូវ?

កញ្ញា ទេព បូព្រឹក្ស បានសរសេរក្នុងបំណងផ្ញើសារទៅកាន់ លោក DJ អាចារ្យធំ ថា «ក្នុងនាមយើងជាជាតិសាសន៍ខ្មែរតែមួយ ហើយបង (DJ អាចារ្យធំ)ក៏ជាសិល្បកររៀមច្បង បើមានកន្លែងណាខុសឆ្គង បងគួរប្រាប់ និងស្ថាបនា ដោយភាសាល្អ សមរម្យ ព្រោះភាសាខ្មែរយើងទន់ភ្លន់ណាស់បង យ៉ាងហោចណាស់ ក៏ G Devith បានធ្វើឲ្យបរទេសស្គាល់បទខ្មែរយើង ហើយ Devith ក៏បានកាន់ទង់ជាតិខ្មែរ លើឆាកតន្រី្តអន្តរជាតិដែរ..!»។

ស្រីស្រស់សម្ផស្សល្អឆើតឆាយ ទេព បូព្រឹក្ស បន្តទៀតថា «Devith ក៏ធ្លាប់បានធ្វើរឿងល្អៗជាច្រើន ហេតុអីបងមិនសាកគិតបន្តិចមើល៍ កុំដោយសារកំហុសបន្តិចបន្តួច យើងនាំគ្នាជាន់ឈ្លី និងបំបាក់ទឹកចិត្តគាត់ ជេរ ហើយថាគ្នាជាអ្នកបំផ្លាញវប្បធម៌ ស្តាប់មើលទៅដូចជាលើសលប់ពេកហើយ។ ចំណុចខ្លះបងនិយាយត្រូវ ហើយនិយាយត្រូវច្រើនចំណុចទៀត ខ្ញុំគាំទ្របង តែបងមិនអាចទំលាក់កំហុសដាក់ Devith តែម្នាក់អ៊ីចឹងទេ។ G Devith អើយ..!»។

សូមបញ្ជាក់ថា ចាប់តាំងពីតារាចម្រៀង លោក DJ អាចារ្យធំ បញ្ចេញវីដេអូ ជេរប្រមាថលោក ងួន ច័ន្ទដេវីត មក រហូតមកដល់ពេលនេះ តារាចម្រៀង G-Devith មិនទាន់មានប្រតិកម្មអ្វីមួយលើបញ្ហានេះទេ ពោលគឺមានតែអ្នកជិតខាង លោកជាអ្នកប្រតិកម្មជំនួសទៅវិញ។ មហាជនកំពុងតែចាំមើលថា តើលោក G-Devith និយាយបែបណា ពេលត្រូវបាន DJ អាចារ្យធំ វាយប្រហារធ្ងន់ៗបែបនេះ?

DJ អាចារ្យធំ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស