ស៊ុយអែត៖ ការប្រកួតវគ្គផ្ដាច់ព្រ័តដណ្ដើមពានរង្វាន់ Europa League កាលពីយប់មិញ គឺក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុម Ajax ២-០ លើកពានជាលើកដំបូងក្នុងប្រវត្ដិសាស្រ្ដរបស់ខ្លួន។

នេះគឺជាការឈ្នះពានលំដាប់ទីពីរទ្វីបអឺរ៉ុបលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្រុមដែលមានរហស្សនាមថាបិសាចក្រហម ហើយជ័យជំនះនេះបានជួយឲ្យពួកគេបានកៅអី UEFA Champions League ផងដែរសម្រាប់រដូវកាលក្រោយ ។

គ្រាប់ទីមួយកើតឡើងនៅនាទី១៧ ជាការស៊ុតបញ្ចូលទីជើងឆ្វេងយ៉ាងល្អពីតំបន់ដំបូលទូករបស់ Paul Pogba ក្រោយ Fellaini បញ្ជូនបាល់ឲ្យ ហើយនៅដើមតង់ទីពីរនាទី៤៧ Mkhitaryan ស៊ុតបានមួយគ្រាប់ទៀតបន្ទាប់ពី Smalling តែតបាល់ទម្លាក់ឲ្យ៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]