រាជធានីភ្នំពេញ ៖ គូរស្នេហ៍២នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ ឃាត់ខ្លួនកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ខណៈពេលនាំគ្នាទៅក្រមទឹកឃ្មុំ និងជួញដូរគ្រឿងញៀននៅក្នុងបន្ទប់លេខ១៩ ផ្ទះសំណាក់ស្កាយ តាមផ្លូវលំភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យទាំង២នាក់នោះ ១-ឈ្មោះ កុយ សុភ័ក្រ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅចល័តតាមផ្ទះសំណាក់ក្នុងរាជធានីភ្នំពេញ មានស្រុកកំណើតភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និង២-ឈ្មោះ វង្ស ពេជ្រមុនីលិកា ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតភូមិរំលិច ឃុំបាកាន ស្រុកបាកាន ខេត្តពោធិ៍សាត់។
តាមនគរបាលឱ្យដឹងថា ជនសង្ស័យទាំង២នាក់ជាមុខសញ្ញាជួញដូរដែលតែងតែធ្វើសកម្មភាពចែកចាយនៅតាមផ្ទះសំណាក់នានាក្នុងរាជធានីភ្នំពេញ។ ដោយមានការស្រាវជ្រាវនគរបាលក៏ឃាត់ខ្លួនស្ត្រីម្នាក់ដែលជាសង្សារនៅតាមផ្លូវលេខ១៩៨៦ ក្នុងភូមិភ្នំពេញថ្មី ខណៈនាងជិះម៉ូតូមកពីទិញថ្នាំញៀនយកទៅចែកចាយ និងដកហូតថ្នាំញៀនជាប់ខ្លួនមួយកញ្ចប់ធំ។ បន្ទាប់ពីឃាត់ខ្លួននគរបាលក៏ទៅឆែកឆេរផ្ទះសំណាក់ខាងលើឃាត់បានប្រុសស្នេហ៍ម្នាក់ទៀត ព្រមទាំងដកហូតឧបករណ៍សម្រាប់វេចខ្ចប់ ព្រមទាំងថ្នាំញៀនមួយចំនួនទៀតផងដែរ។ ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវបាននាំខ្លួនបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីសាកសួរ និងចាត់ការតាមច្បាប់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]