ភ្នំពេញ៖ សាកលវិទ្យាល័យកម្ពុជាបានបើកសម្ពោធសាលាថ្មីមួយដោយដាក់ឈ្មោះថា សាលាពាណិជ្ជសាស្ត្រ TONY FERNANDES បន្ទាប់ពីអគ្គនាយកក្រុមហ៊ុន AirAsia លោក Tony Fernandes បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យនេះ។

សាកលវិទ្យាល័យកម្ពុជាបានបើកសម្ពោធសាលា ពាណិជ្ជសាស្ត្រ TONY FERNANDES និងដាក់រូបឡូហ្គោ (logo) ផងដែរ នៅជាន់ទី8 នៃអគារសាកលវិទ្យាល័យ កាលពីថ្ងៃពុធកន្លងទៅ។ សាលសិក្សានៅក្នុងអគារមួយនេះក៏ត្រូវបានប្រើប្រាស់ផងដែរសម្រាប់រៀបចំ សន្និសីទ កិច្ចប្រជុំ និងសិក្ខាសាលាផ្សេងៗ ហើយនឹងត្រូវដាក់ប្រើលើកដំបូងបន្ទាប់ពីពិធីប្រារព្ធខាងលើ។លោក FERNANDES ត្រូវបានប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យ នៅឯបន្ទប់ស្ទូឌីយូ SEATV ចំពោះកិច្ចប្រឹងប្រែងរបស់លោកក្នុងកិច្ចការបដិវត្តន៍វិស័យអាកាសចរណ៍ក្នុងតំបន់អាស៊ាន និងការជួយបង្កភាពងាយស្រួលដល់ការធ្វើសមាហរណកម្មតំបន់តាមរយៈការពង្រីកទំនាក់ទំនងកាន់តែធំឡើងៗ។ លោកបណ្ឌិត កៅ គឹមហួន ស្ថាបនិកសាកលវិទ្យាល័យកម្ពុជា ប្រធានអភិបាលនិងជាប្រធានសាកលវិទ្យាល័យ បានថ្លែងថា «វាជាកិត្តិយសដ៏វិសេសណាស់ក្នុងការដាក់ឈ្មោះសាលានេះ បន្ទាប់ពីលោក TONY សម្រេចបានយ៉ាងជោគជ័យ និងលេចធ្លោក្នុងនាមសហគ្រិនម្នាក់។អ្វីដែលធ្វើឱ្យគាត់ខុសពីគេនោះគឺថា ទោះជាលោកសម្រេចបាននូវសមិទ្ធផលជោគជ័យយ៉ាងច្រើន ប៉ុន្តែលោកនៅតែអោនលំទោន ប្រាកដនិយម បង្ហាញនូវមនោសញ្ចេតនាអាណិតអាសូរទៅអ្នកផ្សេងៗតាមរយៈ ក្ដីស្រលាញ់មនុស្សជាតិនិងការគាំទ្ររបស់លោកក្នុងវិស័យកីឡា។ យើងខ្ញុំសង្ឃឹមថា ការនាំឱ្យកម្ពុជានិងម៉ាឡេស៊ីខិតជិតគ្នា យើងអាចពង្រឹងចំណងបន្ថែមទៀតពីទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។» អគ្គនាយកក្រុមហ៊ុន AirAsia លោក Tony Fernandes និយាយថា «នេះជាកិត្តិយសដ៏វិសេសរកអ្វីប្រៀបមិនបាន ចំពោះការទទួលស្គាល់ដោយសាកលវិទ្យាល័យកម្ពុជា។ 

រូបភាព លោក Tony Fernandes (ខាងស្ដាំ)

អគ្គនាយកក្រុមហ៊ុន AirAsia លោក Tony Fernandes និយាយថា «នេះជាកិត្តិយសដ៏វិសេសរកអ្វីប្រៀបមិនបាន ចំពោះការទទួលស្គាល់ដោយសាកលវិទ្យាល័យកម្ពុជា។ ខ្ញុំមិនប្រាកដថា ខ្ញុំសមតែទទួលបាននូវការដាក់ឈ្មោះខ្ញុំសម្រាប់សាលាមួយនេះឬយ៉ាងណានោះទេបន្ទាប់ពីខ្ញុំទទួលបានសញ្ញាបត្រនៅទីនេះ ប៉ុន្តែខ្ញុំសង្ឃឹមថា និស្សិតនឹងត្រូវបានបំផុសគំនិតនូវអ្វីដែលពួកគេអាចសម្រេចបាន បើពួកគេជឿថា ខ្លួនមិនជឿអាចអនុវត្តបាន សុបិនមិនអាចកើតមាន ហើយមិនធ្លាប់គេចចេញពីបញ្ហាដែលត្រូវតែមានចម្លើយនោះ។អាកាសចរណ៍ AirAsia បើកប្រតិបត្តិការផ្លូវអាកាសប្រាំខ្សែ ទៅកាន់ក្រុងភ្នំពេញ និងសៀមរាប ហើយខ្សែទីប្រាំមួយទៅកាន់ក្រុងព្រះសីហនុ ចាប់ពីខែក្រោយ។ វានឹងភ្ជាប់ទំនាក់ទំនងកម្ពុជាទៅកាន់តំបន់អាស៊ានផ្សេងៗទៀត ហើយធំជាងនេះគឺទំនាក់ទំនងការហោះហើរផ្ទាល់ពីព្រលាននៅកូឡាឡាំពួរ ឬពីព្រលាននៅក្រុងបាងកក ទៅកាន់គោលដៅជាង 120ចំណតក្នុងទ្វីបអាស៊ី អូស្ត្រាលី និងនូវែលហ្សេឡង់ តំបន់អាស៊ីបូព៌ា និងអាមេរិក។

សាកលវិទ្យាល័យកម្ពុជាផ្នែកជំនាញពាណិជ្ជសាស្ត្រជាសាលានាំមុខគេផ្នែកបណ្ដុះបណ្ដាលជំនួញ នៅក្នុងប្រទេសកម្ពុជា តាមការកំណត់ចំណាត់ថ្នាក់របស់សាលាពាណិជ្ជសាស្ត្រ Eduniversal ក្នុងឆ្នាំ2016 ដោយជាប់ចំណាត់ថ្នាក់ «សាលាពាណិជ្ជសាស្ត្រល្អ មានឥទ្ធិពលខ្លាំងក្នុងតំបន់»។

សាកលវិទ្យាល័យកម្ពុជាផ្នែកជំនាញពាណិជ្ជសាស្ត្រជាសាលានាំមុខគេផ្នែកបណ្ដុះបណ្ដាលជំនួញ នៅក្នុងប្រទេសកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]