ថ្មីៗនេះ ក្រុមហ៊ុន Huawei Consumer Business Group បានប្រកាសថា កំពូលអធិរាជស្មាតហ្វូន HUAWEI P10 និង P10 Plus បានឈ្នះពានរង្វាន់ Technical Image Press Association (TIPA) Award សម្រាប់ការថតរូបស្រស់ស្អាត ល្អលើសគេ (Best Photo Smartphone)។ ក្រោយការទទួលបានជោគជ័យទាំងផ្នែកបច្ចេកទេស និងផ្នែកពាណិជ្ជកម្មសម្រាប់កំពូលស្មាតហ្វូន HUAWEI P9 (ដែលលក់បានលើស 12 លានគ្រឿងនៅជុំវិញពិភពលោក) កំពូលអធិរាជស្មាតហ្វូន HUAWEI P10 ក៏នៅតែបន្តប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា LEICA ក្នុងភាពជាដៃគូដោយនាំយកនូវាកាមេរ៉ាភ្លោះ Leica Dual-Camera 2.0 និង Leica Dual-Camera 2.0 Pro Edition ដែលធ្វើឱ្យ TIPA ចាត់ទុកថាកំពូលស្មាតហ្វូននេះថតរូបភាព បានល្អ ជាងគេបំផុតសម្រាប់ឆ្នាំ 2017 នេះ។

កំពូលស្មាតហ្វូន HUAWEI P10 និង P10 Plus បានផ្តោតសំខាន់ទៅលើ សិល្បៈនៃការថតរូបទាំងផ្នែកខាងក្នុង និងខាងក្រៅ។ ជាមួយនឹងកាមេរ៉ាមុខ LEICA 8 មេហ្គាភិចសែល ដំបូងបំផុត នៅក្នុងលោកអាចផ្តិតយករូបភាពបានលឿនច្បាស់ និងស្រស់ស្អាតបំផុត នៅក្នុង រចនាបទថ្មីនៃ LEICA Image Style។ លក្ខណៈពិសេសកាន់តែអស្ចារ្យជាងនេះទៀតនោះគឺមុខងារ Recognition ដែលប្រើប្រាស់នូវបច្ចេកវិទ្យា 3D facial detection technology ដែលធ្វើឱ្យរូបភាព មើលទៅមានលក្ខណៈធម្មជាតិពិតៗដែលនេះគឺជាមុខងារដែលនិយមប្រើប្រាស់នៅក្នុងស្ទីឌីយ៉ូ ហើយ ជាពិសេសទៀតមុខងារលំដាប់ Professional ជាច្រើនទៀតដូចជា Dynamic Illumination ក៏បំពាក់នៅលើកំពូលអធិរាជស្មាតហ្វូនទាំងពីរនេះផងដែរ។

សំរាប់ប្រព័ន្ធកាមេរ៉ាភ្លោះ Leica Dual-Camera 2.0 របស់កំពូលអធិរាជស្មាតហ្វូន HUAWEI P10 និង P10 Plus អនុញ្ញាតឱ្យថតរូបជា Wide Aperture ជាមួយនឹងការប្រើប្រាស់នូវ bokeh effect កម្រិតធម្មជាតិពិតៗ រួមជាមួយនឹងកាមេរ៉ាខាងមុខដែលអាចប្រើប្រាស់នូវមុខងារ Wide-Angle Mode ដោយស្វ័យប្រវត្តិនៅពេលដែលលោកអ្នកផ្តោតទៅលើផ្ទៃទូលាយនោះ។ ទន្ទឹមនឹងនេះផងដែរ មុខងារ Hybrid Zoom ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្តោត (Focus) ទៅលើកន្លែងជាក់លាក់ ណាមួយនៃរូបភាពនេះបានដោយរក្សានូវកម្រិតគុណភាពរូបភាពច្បាស់ និងស្រស់ស្អាតដដែល។ ជាមួយនឹងការបំពាក់នូវប្រព័ន្ធ Hardware និង Software កម្រិតជំនាញខ្ពស់ទាំងអស់នេះ នៅក្នុងប្រព័ន្ធកាមេរ៉ារបស់អធិរាជស្មាតហ្វូននេះធ្វើឱ្យការរចនាម៉ូដែលទៅលើរូបរាងរបស់វាតូចល្មម និងស្រស់ស្អាតគ្មានគូប្រៀបនោះទេ។

បន្ទាប់ពីការធ្វើតេស្តយ៉ាងម៉ត់ចត់ និងការវាយតម្លៃរួចមក ពានរង្វាន់ TIPA Award ដែលត្រូវបានទទួលស្គាល់ជាសកលលោកត្រូវផ្តោតសំខាន់ទៅលើគុណភាពខ្ពស់នៃកាមេរ៉ា Lenses គ្រឿង Accessories និងដំណើរការនៃការផលិតរូបភាពស្រស់ស្អាត។ គណៈកម្មាធិការជាច្រើន ពោរពេញដោយជំនាញវិជ្ជាជីវៈ អ្នកស្ម័គ្រចិត្ត និងទស្សនាវដ្តីសរុបចំនួន 27 នាក់មកពីអាស៊ី ប្រទេសអូស្រ្តាលី ទ្វីបអ៊ឺរ៉ុប អាមេរិចខាងជើង និងអាមេរិចខាងត្បូងបោះឆ្នោតគាំទ្រទៅលើការ ប្រគល់ពានរង្វាន់ជាច្រើនក្នុងឆ្នាំនេះ។ ក្រុមអ្នកជំនាញចាត់ទុកថា ពានរង្វាន់ណាមួយក៏ដោយរបស់ TIPA award គឺផ្តោតសំខាន់ទៅលើគុណភាពល្អផ្តាច់គេ និងរួមចំណែកក្នុងការទទួលខុសត្រូវ ទៅលើជម្រើសនៃការទិញកាមេរ៉ា Lenses និងគ្រឿង Accessories ។

ក្នុងការបង្ហាញអំពីការរចនារូបរាង និងការបំពាក់នូវប្រព័ន្ធកាមេរ៉ាល្អលើសគេ សម្រាប់កំពូលអធិរាជ ស្មាតហ្វូន HUAWEI P10 និង P10 Plus គឺដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ចំណាត់ថ្នាក់លេខ 3 ពិភពលោកបានសហការគ្នាក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា LEICA រួមទាំងស្ថាប័នសិល្បៈសាលវិចិត្រ Saatchi Gallery ដើម្បីផលិតបានជារូបភាពល្អឥតខ្ចោះ ដែលទទួលស្គាល់គុណភាពពីកំពូលអ្នកជំនាញរូបថតជាច្រើនដូចជា Chris Levine, Berndnaut Smilde និង Manfred Baumann ដោយផ្អែកទៅលើមូលដ្ឋាននៃ Themes និងសិល្បៈថ្មី នៃការថតរូបភាពនេះ (New Aesthetic) ។

ស្នាដៃសិល្បៈទាំងនេះក៏ដាក់បង្ហាញយ៉ាងពិសេសនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress ក្នុងទីក្រុងបាសេឡូណានៅចំពេល នៃការសម្ភោធន៍វត្តមាន របស់កំពូលអធិរាជ ស្មាតហ្វូនទាំងពីរម៉ូដែលនេះផងដែរ ហើយស្នាដៃមួយចំនួនទៀតក៏ដាក់បង្ហាញនៅក្នុងកម្មវិធី Selfie to Self-Expression ដែលជាពិពរណ៍តំបូងបំផុតក្នុងពិភពលោកនៃការថតរូប Selfie តាំងពីសម័យរបស់ Velazquez រហូតមកដល់ពេលបច្ចុប្បន្ននៅក្នុងសាលវិចិត្រ Saatchi Gallery ។ កម្មវិធីតាំងពិពរណ៍ Selfie to Self-Expression នឹងធ្វើឡើងរហូតមកដល់ថ្ងៃទី 30 ខែឧសភា ឆ្នាំ 2017 នេះ។

លោក Richard Yu អគ្គនាយករបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei Consumer Business Group ថ្លែងថា “វាគឺជារង្វាន់សម្រាប់សមត្ថភាពនៃការថតរូបរបស់កំពូលស្មាតហ្វូន HUAWEI P10 និង P10 Plus ដែលត្រូវបានទទួលស្គាល់ដោយអ្នកជំនាញនៅក្នុងវិស័យនេះ។ យើងទទួលបានពានរង្វាន់នេះ ជាមួយនឹងការដឹងគុណរួមទាំងការជឿជាក់ និងឆន្ទះរបស់យើងក្នុងការនាំយកបច្ចេកវិទ្យា នៃការថតរូបភាព នៅលើស្មាតហ្វូននេះទៅកាន់ជំហានមួយខ្ពស់ជាងនេះតទៅទៀត។ ពានរង្វាន់នេះ បញ្ជាក់យ៉ាងច្បាស់ថា យើងកំពុងតែសម្រេចបាននូវអ្វីដែលយើងបានកំណត់ទុក ហើយយើងនឹង បន្តព្យាយាម ទៅមុខជាបន្តទៀត។”

ទន្ទឹមនឹងនេះផងដែរ លោក Thomas Gerwers អគ្គនាយករបស់ពានរង្វាន់ TIPA និយាយថា “កំពូលស្មាតហ្វូន P10 និង P10 Plus ទទួលបានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំង ពីគណៈកម្មាធិការបច្ចេកទេស (Technical Committee) និងសមាជិករបស់ TIPA ដោយសារតែ របកគំហើញនៃបច្ចេកវិទ្យាថ្មី រួមជាមួយនឹងការរចនារូបរាងយ៉ាងស្រស់ស្អាត ដែលអាច ផ្តិតយករូបភាពបានច្បាស់ស្រស់ស្អាតល្អផ្តាច់គេទោះបីជាស្ថិតនៅក្នុងស្ថានភាពងងឹតក៏ដោយ។ ការសហការ ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា LEICA ក្នុងការបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះ នៅលើស្មាតហ្វូន P10 និង P10 Plus ពិតជាការច្នៃប្រឌិតថ្មីដែលលើកកម្ពស់ទៅលើគុណភាព នៃការថតរូបល្អបំផុតនៅលើស្មាតហ្វូន៕”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]