ជប៉ុន៖  ឧស្សាហកម្មខ្សែភាពយន្តអាសអាភាសរបស់ជប៉ុន ជាវិស័យមួយដែលទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង  មានអ្នកគ្រាំទ្រទូទាំងពិភពលោក ខណៈបច្ចុប្បន្នកំពុងជួបវិបត្តិកង្វះតួសម្តែងប្រុសជាច្រើន សម្រាប់ផលិតខ្សែភាពយន្ត ដែលកំពុងមានតម្រូវការកើនឡើង   រាប់ពាន់រឿងក្នុងមួយខែៗឯណោះ។

បើយោងតាមប្រភពព័ត៌មានរបស់ម៉ាឡេស៊ី The MalayMail Online បានឲ្យដឹងថា ក្រុមហ៊ុនផលិតខ្សែភាពយន្ត អាសអាភាសសម្រាប់យុវវ័យរបស់ជប៉ុន Tokyo Dreams កំពុងជួបបញ្ហាខ្វះតួសម្តែងប្រុស ដែលមានសមត្ថភាពពិសេស ជំនាញលើគ្រែ ហេតុដូច្នេះហើយទើបក្រុមហ៊ុន សម្រេចចិត្តថា នឹងធ្វើដំណើរទៅរាជធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីស្វែងរកតួប្រុសដែលមានទេពកោសល្យនៅទីនោះតែម្តង។

ការសម្រេចចិត្តបែបនេះ ដោយសារខាងក្រុមហ៊ុន សម្លឹងមើលឃើញថា មានអ្នកគាំទ្រនៅប្រទេសម៉ាឡេស៊ីច្រើន ដែលចូលចិត្តទស្សនាខ្សែភាពយន្តស្រើបស្រាល។

ប្រភពបន្តថាកន្លងមកខាងក្រុមហ៊ុនផលិតខ្សែភាពយន្តអាសអាភាស ធ្លាប់ចេញទៅជ្រើសរើសតួសម្តែងប្រុស ក្នុងប្រទេសសិង្ហបុរីផងដែរ។ ដោយក្នុងនោះមានបុរសចំនួន២៥នាក់ បានចូលរួមប្រកួតប្រជែង។ ប៉ុន្តែជាលទ្ធផលជ្រើសរើសបានត្រឹមតែ៥នាក់ប៉ុណ្ណោះ ដែលមានសមត្ថភាព  និងទេពកោសល្យខ្ពស់ ជាប់ចូលថតបម្រើការក្នុងវិស័យនេះ។

លោក Shime Tashiaki អ្នកចាត់ការទូទៅប្រចាំស្ទូឌីយោ និងជាអ្នកជ្រើសរើសតួសម្តែងប្រុសថ្មី ក្នុងដំណើរការនេះបានឲ្យដឹងថា ខាងក្រុមហ៊ុនឃើញថា តួសម្តែងប្រុសនៅប្រទេសសិង្ហបុរី សម្តែងបានល្អឥតខ្ចោះបំផុត។ ខាងក្រុមហ៊ុនបានស្នើឲ្យអ្នកទាំង៥នោះ ចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន ដើម្បីប្រឡូកចូលក្នុងវិស័យនេះ ជាមួយនឹងការសម្តែងដ៏ល្អរបស់ពួកគេ។

លោកបន្តថា «ឥលូវនេះ ពួកយើងសង្ឃឹមយ៉ាងមុតមាំថា នឹងអាចស្វែងរកតួសម្តែងប្រុសជាច្រើនផ្សេងទៀត ក្នុងប្រទេសម៉ាឡេស៊ី ដែលនឹងរៀបចំធ្វើឡើងក្នុងទីក្រុងកូឡាឡាំពួរនាពេលខាងមុខនេះផងដែរ» ៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]