ភ្នំពេញ៖ ទីបំផុត តារាឯកសំបកកង់ រថយន្ត Bridgestone កញ្ញា ហាក់ ឌីជូរលីន បានបកស្រាយ ពីរឿង ដែលនាងធ្លាក់ពីអគារ ជាន់ទី១២ ហើយ។

ខណៈពេលនេះ កញ្ញា​ ហាក់ ឌីជូរលីន កំពុងតែធ្វើការLive វីដេអូ នៅក្នុងមន្ទីរពេទ្យ ដែលនាងបានច្រានចោល នូវរឿង ដែលគេថា នាងសម្លាប់ខ្លួន ព្រោះតែរឿងស្នេហា។ តែតាមការពិត នាងបាននិយាយថា វាហាក់ដូចជា ឆុងឆ្នាំ ជាមួយនឹង សពរបស់នារីវ័យក្មេងម្នាក់ ដែលបានស្លាប់ ដោយលោតសម្លាប់ខ្លួន កាលពីប៉ុន្មានអាទិត្យមុន ព្រោះពេលនោះ នាងក៏បានទៅចូលរួមបុណ្យសព ហើយចាប់តាំងពីពេលនោះមក នាងក៏មានអារម្មណ៍ប្លែកៗ។

ក្នុងនោះ នាងក៏បានបញ្ជាក់ថា មុនពេលនាងធ្លាក់ពីលើអគារ នាងហាក់ដូចជា មិនដឹងខ្លួន ហើយនាង ក៏មិនដឹងថា នាងឡើងទៅ ខុនដូនោះ តាំងពីពេលណានោះដែរ។

យ៉ាងណាមិញ នាងក៏សំណូមពរ ឲ្យបងប្អូនជួយនាងផងដែរ ព្រោះពេលនេះ នាងពិតជាខ្វះខាតយ៉ាងខ្លាំង លើថ្លៃការព្យាបាលរបួសរបស់នាង៕

ស្តាប់នាងនិយាយទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]