ភ្នំពេញ៖ បន្ទាប់ពីមានព័ត៌មានចុះផ្សាយថា អ្នកប្រដាល់សេរីគុនខ្មែរ កែវ រំចង់ អាចនឹងលះបង់អាជីពជាអ្នកប្រដាល់ ពេលនេះ ម្ចាស់សាមីខ្លួន ចេញមុខបកស្រាយការពិតហើយ ជុំវិញវិថីប្រដាល់របស់ខ្លួន។

អ្នកប្រដាល់សម្បុរខ្មៅស្រអែម រូបនេះ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកបញ្ជាក់ថា ខ្លួនមិនបានមានគំនិតបោះបង់ចោលវិស័យប្រដាល់នោះទេ ហើយក៏មិនបាននិយាយអ្វីទាក់ទងនឹងរឿងនេះដែរ។

កែវ រំចង់ បានសរសេរយ៉ាងលម្អិតឲ្យដឹងថា «ខ្ញុំបាទ កែវ រំចង់ ខ្ញុំបាទមិនបាននិយាយបោះបង់អាជីពខ្លួនឯងឡើយ ខ្ញុំបាទសុំប្រកាសប្រាប់បងប្អូនអោយដឹង សូមកុំជឿរអ្នកដែរមិនបានសួរម្ចាស់ខ្លួនគេផ្ទាល់បើមិនដឹងទេកុំចេះតែនិយាយ»

គួរឲ្យដឹងថា កែវ រំចង់ បានបាត់មុខពីសង្វៀនប្រដាល់អស់រយៈពេលជាយូរមកហើយ ដូច្នេះទើបមានគេសន្និដ្ឋានថា កីឡាកររូបនេះ អាចនឹងបោះបង់អាជីពប្រដាល់។ បើទោះជាយ៉ាងណាក៏ដោយ គេពុំទាន់ដឹងថា តើនៅពេលណា កែវ រំចង់ នឹងវិលចូលសង្វៀនប្រដាល់វិញនោះទេ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]