ម៉ាកាវ៖  កាលពីមុនអ្នកប្រហែលជាមិនដែលស្គាល់ Laurinda Ho ជាអ្នកណានោះទេ ហើយប្រហែលជាអ្នកស្គាល់តែឪពុកវ័យ ៩៥ឆ្នាំរបស់នាងប៉ុណ្ណោះ ដែលជាមហាសេដ្ឋីមានជាងគេបំផុតរបស់ម៉ាកាវ  ស្តេចល្បែង លោក Stanley Ho ។

ប៉ុន្តែកាលពីពេលថ្មីៗនេះ នាង Laurinda Ho បានធ្វើឲ្យកក្រើកក្នុងបណ្តាញសង្គម ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត រូបរាងយ៉ាងស៊ិចស៊ី អមដោយឈុតប៊ីគីនី ពណ៌ខ្មៅយ៉ាងទាក់ភ្នែក។  បើទោះជានាងមានរូបសម្រសស្រស់ស្អាត  និងជាកូនអ្នកមានយ៉ាងណាក៏ដោយ  ប៉ុន្តែនាងមិនដែលអួតអាងម្តងណាទេ។

សម្រាប់អ្នកដែលតែងតែដាក់ក្រសែភ្នែកលើនាងជាប់ជានិច្ចនោះ  ប្រាកដជាធ្លាប់បានដឹង  និងធ្លាប់បានឃើញភាពស៊ិចស៊ី ដែលនាងតែងតែបង្ហាញ ប៉ុន្តែការបង្ហាញខ្លួនក្នុងឈុតប៊ីគីនី ពណ៌ខ្មៅដ៏ស៊ិចស៊ីនេះ គឺជារឿងដ៏កម្រមួយ សម្រាប់អ្នកគាំទ្ររបស់នាង។ 

នាង Laurinda Ho ក្នុងដំណើរកម្សាន្តនៅឯភូកេត
ស្តេចល្បែងម៉ាកាវ លោក Stanley Ho a.k.a
នាង Laurinda ប្រារព្វពិធីខួបកំណើតឲ្យមិត្តភក្តិ

ដោយមិនចាំបាច់និយាយអ្វីច្រើន  គ្រាន់តែបង្ហោះរូបនេះចូលទៅក្នុងគណនី Instagram ផ្លូវការរបស់នាងភ្លាម  ក៏មានមិត្តនៅក្នុង Instagram (Followers) ភ្លូកទឹកភ្លូកដី នាំគ្នាសរសើរគ្រប់គ្នាមិនដាច់ពីមាត់ ពីរូបរាងដ៏ស្រស់ស្អាតរបស់នាង។

ជាក់ស្តែង រូបថតមួយនាងបានថតនៅក្នុងដំណើរកម្សាន្តនៅឯខេត្តភូកេត ប្រទេសថៃជាមួយមិត្តភក្តិស្រីៗរបស់នាងជាច្រើននាក់ទៀត  នៃពិធីខួបកំណើតមិត្តភក្តិរបស់នាងម្នាក់ ក្នុងចំណោមពួកគេទាំងអស់គ្នា។

បើទោះជាមានសម្រស់ស្រស់ស្អាតបែបនេះមែន ប៉ុន្តែនាងនៅមិនទាន់មានមិត្តប្រុសនៅឡើយទេ ហើយប្រហែលជានាងចង់រស់នៅ និងរីករាយក្នុងជីវិតបែបនៅលីវ បែបនេះបន្តទៀតសិន ព្រមទាំងសម្រេចក្តីបំណងទាំងឡាយណាដែលនាងអាចធ្វើបាន៕ 

នាង Laurinda និង មិត្តភក្តិ
រូបថតបង្ហោះលើ Instagram
នាង Laurinda Ho ថតឲ្យផលិតផលមួយ
នាង Laurinda Ho និងឆ្មារបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]