អេស្ប៉ាញ៖ ក្រុមអធិរាជស Real Madrid បានក្លាយជាជើកឯកលីកកំពូលរបស់អេស្ប៉ាញ La Liga សម្រាប់រដូវកាលនេះ ក្រោយយកឈ្នះក្រុម Malaga ក្នុងលទ្ធផល ២-០ កាលពីថៃ្ងអាទិត្យសប្ដាហ៍មុន ដែលនេះជាការឈ្នះលើកទី៣៣ ក្នុងប្រវត្ដិសាស្រ្ដរបស់ក្លិប។

ទោះជាយ៉ាងណាការលើកពានជាផ្លូវការនោះ គឺមិនទាន់ធើ្វទៅបានទេ ដោយសារតែពាន La Liga មិនទាន់ធ្លាក់ដល់ដៃក្រុម ពោលគឺត្រូវរង់ចាំរហូតដល់ចាប់ផ្ដើមរដូវកាលថ្មី ទើបធើ្វការលើកពាននៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួន។

ចំនុចនេះធើ្វឲ្យតារាឆ្នើមមួយចំនួនរបស់ក្លិបមានដូចជាខែ្សបម្រើ Luca Modric, ខែ្សប្រយុទ្ធ Gareth Bale និង Cristiano Ronlao មានការភ្ញាក់ផ្អើល នឹងងៀងឆ្ងល់ចំពោះបញ្ហានេះ ព្រោះពួកគេត្រូវចាំរហូតលីកកំពូលអេស្ប៉ាញចាប់ផ្ដើមរដូវកាលថ្មី។

មូលហេតុដែលធើ្វឲ្យពាន La Liga ត្រូវចាំរហូតដល់បើករដូវកាលថ្មី គឺដោយសារតែការរៀបចំរបស់ La Liga មានការជាប់គាំងបន្តិច ទើបបណ្ដាលឱ្យមានការយឺតយ៉ាវតែម្ដង។ នេះបើតាមក្រុមការងាររបស់ក្រុមអធិរាជស Real Madrid បានបញ្ជាក់។

ក្រោយពីលើកពានលីកហើយ Real Madrid ក៏នឹងត្រូវមានភារកិច្ចធ្ងន់មួយទៀត គឺការការពារតំណែងជើងឯក Champions League ដោយពួកគេនឹងត្រូវតទល់នឹងក្រុមសេះបង្គង់ Juventus ក្នុងវគ្គផ្ដាច់ព្រ័ត ដែលនឹងត្រូវធើ្វឡើងនៅទីក្រុង Cardiff ប្រទេសវេលស៍ នៅថៃ្ងទី៣ ខែមិថុនា ខាងមុខនេះ៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]