ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែឧសភា ម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញបញ្ជីឈ្មោះកីឡាករបឋម របស់ក្រុម All Stars កម្ពុជា ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមខ្លាំងមកថៃ Muangthong United ។

នៅក្នុងបញ្ជីឈ្មោះបឋមនេះ គេសង្កើតឃើញមានសរុបកីឡាករទាំងអស់ចំនួន២៤នាក់ ដោយក្នុងនោះភាគច្រើនសុទ្ធសឹងជាកីឡាកររបស់កម្ពុជា។

គួរឲ្យដឹងថា ថ្វីត្បិតតែ លោក Leonardo Vitorino គឺជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជាពិតមែន ប៉ុន្តែ ក្នុងការប្រកួត Cambodia All Stars ទល់នឹង Muangthong ខាងមុខនេះ លោកគ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានសហព័ន្ធតែងតាំងឲ្យលោកជាអ្នកដឹកនាំក្រុម All Stars ជាលើកដំបូង។

ក្នុងការដឹកនាំក្រុម Cambodia All Stars គ្រូបង្វឹក លោក Leonardo បានបញ្ជាក់នៅក្នុងបណ្តាញសង្គមរបស់ខ្លួនថា «ក្រុម All Stars នឹងមានកីឡាករភាគច្រើនជា កីឡាកររបស់កម្ពុជា ។ ពួកយើងត្រូវតែផ្តល់នូវបទពិសោធន៍ជូនកីឡាកររបស់យើង ដើម្បីឲ្យពួកគេត្រៀមខ្លួនប្រកួតជាមួយក្រុមខ្លាំងៗដូចជា ជប៉ុន និងចិន»

ដូចអ្វីដែលយើងបានឃើញក្នុងបញ្ជីឈ្មោះ កីឡាករភាគច្រើនសុទ្ធសឹងតែជាកីឡាកររបស់កម្ពុជា ដែលមកពីក្លិបផ្សេងៗគ្នា ហើយមានចំនួនច្រើនជាងកីឡាករបរទេស។

លោក Leonardo Vitorino បានបន្ថែមទៀតថា «ដូច្នេះអ្នកគាំទ្រទាំងអស់ អាចមកមើលកីឡាករដែលអ្នកចូលចិត្តបាន ហើយវាក៏ជាការជួយពង្រឹងឲ្យក្រុមជម្រើសជាតិយើងប្រសើរឡើងផងដែរ» ៕ 

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញបញ្ជីឈ្មោះកីឡាករបឋម របស់ក្រុម All Stars កម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]