ភ្នំពេញ៖ តារាសម្តែងស្រីដ៏ស្រស់ស្អាត អ្នកនាង គង់ ចាន់ស្រីមុំ ត្រូវអ្នកគាំទ្រ ហៅនាងថា ជាតារា Fashion ដែលតាមទាន់សម័យ លើសម្ភារៈនិយមផ្សេងៗ មិនថាសម្លៀកបំពាក់ ស្បែកជើង និងម៉ូតកាបូបនោះទេ។

ក្នុងនោះ គេសង្កេតឃើញ តារាស្រីរូបនេះ ប្រើប្រាស់កាបូប ជាច្រើនរាប់ភ្លេច គ្រប់ពណ៌ គ្រប់ម៉ាក ដែលធ្វើឲ្យនារីភាគច្រើន ច្រណែននឹង ជីវិតដ៏ទាន់សម័យរបស់នាងខ្លាំងណាស់។

ថ្ងៃនេះខ្មែរឡូតនឹង បង្វែរអារម្មណ៍ទៅមើល នូវម៉ូតកាបូបស្អាតៗ របស់អ្នកនាង គង់ ចាន់ស្រីមុំ ដែលមានទាំងម៉ូតកាបូបតូច ទាំងធំ។

អ្វីដែលចាប់អារម្មណ៍នោះ គឺរាល់ពេលនាង ចេញទៅដើរលេង ឬចូលរួមកម្មវិធីម្តងៗ នាងតែងជ្រើសរើសកាបូប ឲ្យសាកសមនឹងសម្លៀកបំពាក់របស់នាង និងត្រូវទៅតាមកម្មវិធីគេ។

ក្នុងនោះ ម៉ាកកាបូបដែលនាង បានប្រើប្រាស់ សព្វថ្ងៃ មានដូចជា ម៉ាក DIOR ម៉ាក CHARLES& KEITH ម៉ាក CHANEL ម៉ាក GUCCI ម៉ាក LYN ម៉ាក HERMES ម៉ាក FENDI ម៉ាកLV និងមានម៉ាកជាច្រើនទៀត។

ដល់ឃើញកាបូបច្រើនពេក ដល់ថ្នាក់ អ្នកលេងបណ្តាញសង្គមភាគច្រើន និយាយលេងថា អ្នកនាង គង់ ចាន់ស្រីមុំ អាចបើកហាងលក់កាបូបបានហើយ៕

ចង់ដឹងថា តើកាបូបរបស់ តារាស្រីរូបនេះ ច្រើនប៉ុណ្ណា តោះតាមដានជាមួយខ្មែរឡួតទាំងអស់គ្នា៖

ម៉ូតកាបូប របស់តារាស្រី អ្នកនាង គង់ ចាន់ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ