អេស្ប៉ាញ៖ ក្រុមអធិរាជស Real Madrid ប្រហែលជាមានការអបអរយ៉ាងខ្លាំងក្នុងការឈ្នះពានលីកកំពូលអេស្ប៉ាញ La Liga ជាលើកទី៣៣ ក្នុងប្រវត្ដិសាស្រ្ដរបស់ខ្លួនកាលពីថៃ្ងអាទិត្យសប្ដាហ៍មុន ប៉ុន្ដែក្នុងទីក្រុង Catalan នឹងមិនមានការអបអរសាទរដូចពួកគេនោះទេ ប្រសិនបើក្រុមអ្នកមានបុណ្យ Barcelona អាចយកឈ្នះក្រុម Alaves ក្នុងវគ្គផ្ដាច់ព្រ័តពានរង្វាន់ Copa del Rey នៅថៃ្ងសៅរ៍ខាងមុខនោះ។

នាយកប្រតិបត្តិរបស់ក្រុម Barcelona បានសម្រេចមិនធើ្វពិធីអបអរសាទរតាមដងផ្លូវក្នុងទីក្រុងឡើយ ប្រសិនបើពួកគេអាចឈ្នះពានរង្វាន់ Copa del Rey នេះក៏ព្រោះតែពួកគេមិនបានឈ្នះនូវពានរង្វាន់ធំៗផ្សេងទៀត។

Barcelona ធ្លាប់ជួបរឿងនេះម្ដងហើយកាលពីរដូវកាល ២០១១-២០១២ នៅពេលដែលពួកគេបញ្ចប់រដូវកាលដោយឈ្នះ Copa del Rey ប៉ុន្ដែមិនបានឈ្នះពានរង្វាន់ធំៗដូចជាពានលីក ឫពានរង្វាន់អឺរ៉ុប ហើយកាលនោះពួកគេមិនប្រារព្ធពិធីដង្ហែរពាននោះទេ។

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Copa del Rey នឹងធើ្វឡើងនៅកីឡដ្ឋាន Estadio Vicente Calderon របស់ក្រុម Atletico Madrid វេលាយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ វេលាម៉ោង២:៣០នាទីរំលងអាធ្រាតខាងមុខនេះហើយ ដែលជាការប៉ះគ្នារវាងក្រុម Barcelona និង ក្រុម Alves ៕ ចាំមើលថាតើក្រុមណានឹងឈ្នះពាននេះ?

ប្រភព៖ Marca

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]