ភ្នំពេញ៖ ពិតជាអាណិត អតីតពិធីការិនី អ្នកនាង ឈិន ច័ន្ទសុធារី ណាស់ ដែលចប់ពីរឿងមួយចូលរឿងមួយ ហើយស្រាប់តែថ្មីៗនេះ នាងត្រូវ ស្រីស្នេហ៍មួយទៀត របស់ស្វាមី ថាដៀលឲ្យនាងទៀត។

ដោយមិនអាចទ្រាំនឹងភាពឈឺចាប់នេះបាន អ្នកនាង ឈិន ច័ន្ទសុធារី បានទម្លាយ រឿងរ៉ាវគ្រប់យ៉ាង និងល្បិចរាប់រយជំពូក ដែលស្រីស្នេហ៍របស់ស្វាមី បានធ្វើដាក់នាង។

អ្វីដែលសំខាន់ អតីតពិធីការិនី រូបនេះ ក៏បានបញ្ចេញនូវឈ្មោះ នៅក្នុងហ្វេសប៊ុក ស្រីស្នេហ៍ថ្មីរបស់ស្វាមីនាងផងដែរ ដែលជាតារាម៉ូដែលម្នាក់ វ័យក្មេង ទទួលបានភាពល្បីល្បាញផងដែរ។

ក្នុងនោះ អ្នកនាង ឈិន ច័ន្ទសុធារី ក៏បានសរសេរសារយ៉ាងវែងអន្លាយ ដែលចង់ឲ្យ ស្រីស្នេហ៍របស់ស្វាមីនាងបានដឹង បើនៅតែខ្លាំងទៀត នាងនឹងទម្លាយមុខមាត់ពិត ទៅកាន់មហាជនតែម្តង។

ប៉ុន្តែទោះជាយ៉ាងណា អ្នកលេងបណ្តាញសង្គមមួយចំនួន ក៏បានស្គាល់ ពីមុខមាត់ពិត របស់ស្រីស្នេហ៍ លោក សុវណ្ណ មករា រួចហើយផងដែរ ដែលភាគច្រើន ពួកគេនាំគ្នា Comment នៅខាងក្រោមសាររបស់អ្នកនាង ឈិន ច័ន្ទសុធារីថា ស្រីស្នេហ៍ថ្មី មិនស្រស់ស្អាត សម្បុរខ្មៅ ចាញ់ប្រពន្ធដើមដាច់៕

ខណៈពេលនេះ ភាគីម្ខាង ដែលអ្នកនាង ឈិន ច័ន្ទសុធារី បានទម្លាយឈ្មោះ ក្នុងហ្វេសប៊ុក និងអះអាង ថារូបគេជាស្រីស្នេហ៍ថ្មី របស់ស្វាមីនាង មិនទាន់ចេញមុខបកស្រាយនោះទេ សង្ឃឹមថា នឹងបំភ្លឺ ទៅកាន់មហាជន ក្នុងពេលឆាប់ៗ ថារូបគេពិតជាមនុស្សទី៣ បំផ្លាញសេចក្តីសុខគ្រួសារគេ ដូចអ្វី ដែលអ្នកនាង ឈិន ច័ន្ទសុធារី និយាយដែរឬទេ៕

មើលសារដ៏វែងអន្លាយ របស់អ្នកនាង ឈិន ច័ន្ទសុធារី នៅខាងក្រោមទាំងអស់គ្នា៖

អ្នកនាង ឈិន ច័ន្ទសុធារី
រូបថត ជាលក្ខណៈក្រុមគ្រួសារ
សាររបស់ អ្នកនាង ឈិន ច័ន្ទសុធារី
មតិរបស់អ្នកលេងបណ្តាញសង្គម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ច័ន្ទសុធារី