រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ករ​ណ៍​ឱ្យ​ដឹង​ថា ទាក់ទិន​នឹង​បវរកញ្ញា​ប្រ៊ី​ស្តុ​ន​ម្នាក់ បាន​​លោត​សម្លាប់​ខ្លួន​ពីលើ​សណ្ឋាគារ «CA&SA» ជាន់ទី១២នោះ​ នៅ​​រសៀល​ថ្ងៃ​ទី​២៣ ឧសភា ត្រូវ​បានដឹង​ពី​​មូលហេតុហើយ ​។

យោងប្រភព​ពីនគរបាលបានបង្ហើប​​​ថា ចំពោះ​មូលហេតុ​ គឺ​​បណ្តាល​មក​ពី​នាង​​មាន​វិបត្តិ​ស្នេហ៍ បាន​តូចចិត្ត​ជាមួយ​សង្សារដែល​មិនសូវ​ស្រឡាញ់​​ខ្លួន ។ មិន​តែ​ប៉ុណ្ណោះ នាង​​​​ដឹង​ថា ​នារីរងគ្រោះ​​ឈ្មោះ​ស្រី​ប៉ិច​ ដែលជា​មិត្តភក្តិ​នាងទើបតែ​​ស្លាប់ ​គឺ​បាន​លោត​​សំលាប់​ខ្លួន​នៅ​​លើ​សណ្ឋាគារ​នេះ ទើប​នាង​ចង់​ធ្វើ​បែប​នេះ​​ដែរ ។ 

គួរ​បញ្ជាក់​ថា នារី​រង​គ្រោះ​ខាងលើ ឈ្មោះ​ហាស់ ឌី​ជូ​លី​ន អាយុ​១៧​ឆ្នាំ ជា​កញ្ញាឯក​ប្រ៊ី​ស​ស្តុ​ន ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ទន្លេបា​សាក់ ខណ្ឌចំការមន ដោយ​នាង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​កាល់​ម៉ែ​ត ។ 

ដឹងពី​មូល​ហេតុ ដែលកញ្ញាឯកBridgestone​​ សម្លាប់​ខ្លួនហើយ​
ចំពោះ​មូលហេតុ​ គឺ​​បណ្តាល​មក​ពី​នាង​​មាន​វិបត្តិ​ស្នេហ៍ បាន​តូចចិត្ត​ជាមួយ​សង្សារដែល​មិនសូវ​ស្រឡាញ់​​ខ្លួន
នាង​​​​ដឹង​ថា ​នារីរងគ្រោះ​​ឈ្មោះ​ស្រី​ប៉ិច​ ដែលជា​មិត្តភក្តិ​នាងទើបតែ​​ស្លាប់ ​គឺ​បាន​លោត​​សំលាប់​ខ្លួន​នៅ​​លើ​សណ្ឋាគារ​នេះ ទើប​នាង​ចង់​ធ្វើ​បែប​នេះ​​ដែរ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]