ភ្នំពេញ៖ តើ​អ្នកកំពុង​តែប្រើ Facebook ក្នុង​គោលបំណង​អ្វី? ទិញនិងលក់​មែនទេ?

សូមសាកល្បង​ជាមួយ​ khwall.com ដែលជាបណ្តាញ​សង្គមទីផ្សារ (social marketplace) ថ្មីមួយ សម្រាប់កម្ពុជា ដើម្បីធ្វើការទិញនិងលក់ដ៏មានប្រសិទ្ធិភាព។

បណ្តាញសង្គមទីផ្សារថ្មីមួយនេះ​ ត្រូវបានបង្កើតឡើងដោយ​យុវជនកម្ពុជា ៣នាក់ គឺ រីឆាត ស៊ីណា និងណារ៉ុង។

លោកអ្នកអាច​ចូល​ទៅ​កាន់​គេហទំព័រ​ www.khwall.com ដើម្បីធ្វើ​ការទិញនិងលក់ទំនិញ​ដោយសេរី។

លោក ស៊ីណា៖ “ប្រទេសយើងគួរតែមាន បណ្តាញសង្គមទីផ្សារ online ដ៏ល្អមួយ ដើម្បី​សម្រួល​ការ​ប្រាស្រ័យ​ទាក់ទងគ្នា​រវាងអ្នកលក់និងអ្នកទិញ”។

បច្ចុប្បន្ននេះ khwall បានដំណើរការមុខងារ ជាច្រើនដើម្បី​សម្រួលដល់​ការប្រាស្រ័យ​ទាក់ទងគ្នាដូចជា៖

១. អាច chat ជាមួយអ្នកលក់ណាម្នាក់បានភ្លាមៗ (chat and message)

២. អាចបញ្ចេញមតិទៅលើមុខទំនិញណា ដែលអ្នកចាប់អារម្មណ៍ (comment on product)

៣. អាចតាមដានអ្នកលក់ណាម្នាក់ ឬហាងណាមួយ (Follow seller or Store)

៤. អាចមើលហាងណាដែលនៅក្បែរៗអ្នក (Store near by)

បន្ថែមលើនេះទៅទៀត khwall ក៏មានមុខងារ​សំខាន់ៗផ្សេងជាច្រើន​ដូចជា៖

៥. អាចដាក់លក់ទំនិញដោយសេរី និងឥតគិតថ្លៃ (Free post product)

៦. អាចបង្កើតហាងផ្ទាល់ខ្លួនដោយសេរី

៧. អាចមើលទីតាំងរបស់ទំនិញ (Product Location) និងផ្សេងៗទៀត។

khwall នឹងវិវឌ្ឍន៍​ខ្លួន​ទៅជាបណ្ដាញសង្គមទីផ្សារ​ដ៏វៃឆ្លាតមួយ​ (smart system) ដែលអាច​ដឹងអំពីតម្រូវការជាក់លាក់របស់​អ្នកប្រើ​ប្រាស់​ទៀតផង។

khwall ​នឹង​​ដាក់​បញ្ចូល​ឱ្យ​ប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​​ទូទាត់​ប្រាក់​អនឡាញ​ (online payment) ហើយនឹង​ការដឹកជញ្ជូន​ទំនិញ​ទៅដល់ ផ្ទះ​អ្នកទិញ​ក្នុង​គោលបំនង​សម្រួលដល់​ការ ទិញនិងលក់។

លោក ណារ៉ុង៖ “តម្រូវការ​របស់មនុស្សតែង​តែមាន​ឥតឈប់ឈរ ដូច្នេះ​ហើយ​យើង​ក៏​មិន​អាច​​បញ្ឈប់​ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ khwall នោះដែរ។”

សូមទស្សនាវីដេអូខាងក្រោម៖

ព័ត៌មានបន្ថែមសូមចូលទៅកាន់
www.khwall.com

facebook.com/khwalldotcom 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]