ភ្នំពេញ៖ ប៉ុន្មានម៉ោងមុននេះ តារាភេទទី៣ មានរូបសម្រស់ស្រស់ស្អាត ដូចនារីស្ទើរតែ១០០ភាគរយ កញ្ញា ប៉ុបពី បានបង្ហោះរូបថតឈរកាច់រាងប៉ុន្មានសន្លឹក ជាមួយនឹងតារាសម្តែងភេទទី៣ដូចគ្នា ដែលគេស្គាល់ថាឈ្មោះ ស្រីពៅ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលធ្វើឲ្យអ្នកគាំទ្រ ឃើញហើយស្ទើរតែចំហរមាត់តែម្តង។

គួរឲ្យដឹងថា កាលពីម្សិលមិញនេះផងដែរ កញ្ញា ប៉ុបពី រួមទាំងតារាខ្មែរជាច្រើនរូបផ្សេងទៀត បានចូលរួមសម្តែង និង ច្រៀង នៅក្នុងកម្មវិធីកម្រាលព្រំក្រហម ដើម្បីប្រមូលថវិកាជូនមន្ទីពេទ្យគន្ធបុប្ផាផងដែរ។

ដោយឡែក ក្រឡេកមកតារាសម្តែង ប៉ុបពី ជាមួយនឹងស្រីពៅនេះវិញម្តង ដោយវត្តមានរបស់អ្នកទាំងពីរ តែងតែធ្វើឲ្យបរិយាកាសកាន់តែ មានភាពសប្បាយរីករាយ និងធ្វើឲ្យអ្នកទស្សនាសើចបិទមាត់មិនជិតតែម្តង ក៏ដូចជារូបថតប៉ុន្មានសន្លឹកនេះដូច្នោះដែរ ដោយអ្នកទាំងពីរ ឈរកាច់រាងបង្អួតដើមទ្រូង មិនឲ្យចាញ់គ្នាប៉ុន្មាននោះទេ៕

ចុះចំពោះប្រិយមិត្តវិញរវាងកញ្ញា ប៉ុបពី និង កញ្ញា ស្រីពៅ មួយណាស្រស់ស្អាតជាង?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]