ចិន៖  ការរកស៊ីលក់សាច់ក្រពើអាំង នៅក្នុងទីក្រុង ស៊ិនយ៉ាង (Shenyang) ជាក់ស្តែងណាស់ គឺជាការរកស៊ីដ៏ស្វិតស្វាញមួយ ដោយតម្រូវឲ្យអ្នកលក់ត្រូវធ្វើការផ្សព្វផ្សាយពាសពេញបណ្តាញអ៊ិនធើណេតទាំងអស់ ហើយកាលពីពេលថ្មីៗនេះ មានអ្នកលក់ម្នាក់ បានបណ្តើរក្រពើរស់មួយក្បាល ដើរកាត់ពេញទីក្រុង ដោយសង្ឃឹមថា អ្នកធ្វើដំណើរឆ្លងកាត់បានឃើញវាហើយ អាចមានអារម្មណ៍ថា ឃ្លានចង់ញ៉ាំ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន សៀងហៃ បានឲ្យដឹងថា សត្វក្រពើមួយក្បាលនេះ ត្រូវបានគេបណ្តើរកាលពីល្ងាចថ្ងៃទី២១ ខែឧសភា នៅក្បែរផ្សាររាត្រីក្នុងទីក្រុង ស៊ិនយ៉ាង (Shenyang) ។ ហើយបើទោះជាមើលទៅដូចជាមិនសូវសមក៏ដោយ ប៉ុន្តែក្រពើមួយក្បាលនេះ ហាក់មានសំណាងជាងគ្នាវាឯទៀត ដែលត្រូវគេកាប់ជាកង់ៗ ដោតចង្កាក់អាំងនោះ។ 

រូបភាពរបស់សត្វក្រពើ ដែលត្រូវគេយកមកបណ្តើរ មួយក្បាលនេះ ត្រូវបានគេបង្ហោះចូលក្នុងបណ្តាញអ៊ិនធើណេត ដោយបង្ហាញឲ្យឃើញវាត្រូវគេចងខ្សែជាប់នឹងខ្លួន ដើម្បីចាប់ទាញ និងមានចងមាត់ជាប់ថែមទៀតផង។

ប្រភពព័ត៌មានបានឲ្យដឹងថា ការរកស៊ីរបរលក់សាច់ក្រពើអាំងនេះ ត្រូវបានគេឃើញជាលើកដំបូងនៅក្នុងឆ្នាំ២០១៦ ដោយមានតម្លៃប្រមាណ ៣ដុល្លារ ក្នុងមួយចង្កាក់ ហើយការលក់សាច់ក្រពើនៅក្នុងប្រទេសចិន គឺស្របច្បាប់ ១០០ភាគរយ ខណៈអាជ្ញាធរបានថ្លែងថា បច្ចេកវិទ្យាបន្តពូជសម្រាប់ប្រភេទសត្វនេះ ត្រូវបានបង្កើតឡើងគ្រប់គ្រាន់ ដើម្បីផ្តល់នូវតម្រូវការសម្រាប់ការប្រើប្រាស់របស់មនុស្ស៕

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]