ថៃ៖ ការប្រកួតប្រដាល់ដ៏ជក់ចិត្តមួយគូ បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើល ក្រោយពី អ្នកប្រដាល់២រូប បានប្រកួតគ្នារហូត ទាល់តែដួលសន្លប់ទាំង២ នៅក្នុងព្រឹត្តការណ៍ប្រដាល់ Muay Thai កាលពីល្ងាចថ្ងៃសៅរ៍។

យោងទៅតាមវីដេអូ កីឡាករទាំង២រូប មានឈ្មោះថា Dorian Price (បង្គោលក្រហម) និង Johnathan Lecat (បង្គោលខៀវ) បានចាប់ផ្តើមទឹកដំបូងភ្លាម ដេញវាយគ្នា ទៅវិញទៅមក ធ្វើឲ្យកក្រើកសង្វៀន ជាពិសេស Johnathan បង្គោលខៀវ បានដេញសម្រុកវាយទៅលើបង្គោលក្រហម Dorian ជាច្រើនដៃ ប៉ុន្តែមិនបានធ្វើឲ្យគូប្រកួតដួលនោះទេ។

រហូតដល់ពាក់កណ្តាលទឹកនៃការប្រកួត កីឡាករទាំងពីរ ក៏បានព្រលះគ្នាទៅវិញទៅមក ដោយ Dorian (បង្គោលក្រហម) បញ្ចេញកណ្តាប់ដៃចូលគុម្ពថ្គាម និង Johnathan លយមួយកែងចំផ្ទៃមុខ ធ្វើឲ្យអ្នកទាំងពីរ ដេកដួលលើសង្វៀនព្រមគ្នាតែម្តង។

ក្រោយពីដួលសន្លប់ទាំងពីរនាក់ លោក អាជ្ញាកណ្តាល ក៏បានចាប់ផ្តើមរាប់ តែអំឡុងពេលរាប់ កីឡាករបង្គោលក្រហម គឺកីឡាករ Dorian ក៏ដឹងស្មារតី ក្រោកឈរឡើងវិញ ចំនែកឯបង្គោលខៀវ Johnathan ក្រោកមិនរួច ធ្វើឲ្យលោកអាជ្ញាកណ្តាល បញ្ចប់ការប្រកួត ដោយ អ្នកប្រដាល់សញ្ជាតិអាមេរិក Dorian Price ជាអ្នកឈ្នះ៕

ចង់ដឹងយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

ប្រភព៖ USA Today

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]