ហូឡង់៖ គោមួយក្បាលដែលល្បីក្នុងប្រទេសហូឡង់ បានទាយថាក្រុមបិសាចក្រហម Manchester United នឹងចាញ់ Ajax ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័តពានរង្វាន់ UEFA Europa League ដែលនឹងមកដល់នៅយប់សែ្អកនេះ។

ក្រុមបិសាចក្រហម Manchester United នឹងត្រូវតទល់ជាមួយក្រុមមកពីហូឡង់ Ajax ក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែត ដើម្បីបានតំណែងមួយទៅលេងនៅ Champions League។

យ៉ាងណាក្ដី មុនការប្រកួតនេះមកដល់គេបានយកគោឈ្មោះ Sijtje ដែលមានភាគរយទាយត្រូវដល់ទៅ៨៥% មកទស្សន៍ទាយ។

ម្ចាស់របស់វាបានយកធុងតូច២ដែលមានរូបសញ្ញាក្រុម Man Utd និង Ajax ដាក់ទន្ទឹមគ្នា បន្ទាប់មកគេក៏ដាក់ចំណីក្នុងធុងទាំងពីរ ហើយបើ Sijtje ដើរមកស៊ីធុងមួយណា នោះ គេទាយថាក្រុមនោះនឹងឈ្នះ។

Sijtje បានដើរចេញពីក្រោល រួចក៏ទៅស៊ីចំណីក្នុងធុងរបស់ក្រុម Ajax។

វីដេអូនេះត្រូវបានបង្ហោះដោយទំព័រហ្វេសបុករបស់ Sijtie តែម្ដង ដែលមានអ្នកចុច Like ជាង១១០០នាក់ ហើយក៏ត្រូវបានគេចែកចាយចំនួនជាង៨០០ដងផងដែរ។

គួរឲ្យដឹងដែរថា Sijtje គឺជា គោដែលគេជឿជាក់មួយក្បាល ហើយវាក៏ធ្លាប់បានទាយក្នុងការប្រកួតរវាងហូឡង់ ទល់នឹងម៉ិកស៊ីកូ ក្នុងព្រឹត្ដការណ៍ពានរង្វាន់ពិភពលោក World Cup កាលពីឆ្នាំ២០១៤ ដោយវាបានទាយថា ហូឡង់ទទួលបានជ័យជំនះ ហើយចុងក្រោយគឺ ហូឡង់ពិតជាឈ្នះមែន៕

ប្រភព៖ The Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]