ភ្នំពេញៈ តារាចម្រៀងកំដរអារម្មណ៍ពេលរាត្រី តាមបៀរហ្គាឌិន ដែលនិយមច្រៀងបទពីសម័យដើម លោក ឱក ឆុន បានទទួលមរណភាព ដោយសារខ្យល់គរកាលពីវេម៉ោងជិត១២យប់ថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១២ នៅក្នុងបន្ទប់ទឹកបៀរហ្គាឌិនមួយក្នុងរាជធានីភ្នំពេញ។

លោក ឱក ឆុន ជាតារាចម្រៀងមួយរូប ដើរច្រៀងបំពេរអារម្មណ៍ភ្ញៀវនៅតាមបៀរហ្គាឌិន នាពេលរាត្រី មានវ័យជាង ៣០ឆ្នាំបា្លយ ចូលចិត្ដច្រៀងបទពីដើមៗ បានពីរោះ ជាពិសេសបទចម្រៀងរបស់អធិរាជ សំឡេងមាស ស៊ិន ស៊ីសាមុត និងបទកំប្លែង បទញាក់តាមបែបខ្មែរ របស់លោក មាស សាម៉ន តែម្ដង។

លោក ឱក ឆុន មានស្រុកកំណើត នៅតំបន់ចុងកោះជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សី កែវ រាជធានីភ្នំពេញ ។ លោកមានអាយុ ៣៣ឆ្នាំ និងមានភរិយារហូតមកដល់ពេលនេះ មានបុត្រចំនួន ៣នាក់ ហើយ គឺប្រុសម្នាក់ ស្រី ២នាក់ បន្ទាប់ពីរៀបការនៅឆ្នាំ២០០១ ៕

www.dap-news.com

www.dap-news.com

ដោយៈ ដើមអម្ពិល (DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]