អ្នកណាៗក៏ចង់បានសក់ដែលមានសុខភាពល្អ និងសភាពភ្លឺរលោងដែរ មិនថាតែប្រុស ឬក៏ស្រីឡើយ។ ភាគច្រើន មនុស្សយើងតែងតែជឿថា ផលិតផលសក់ ដែលដាក់លក់តាមទីផ្សារគឺជាជម្រើសល្អបំផុត ប៉ុន្តែជាក់ស្តែង វាមានតម្លៃថ្លៃ ហើយជួនកាលគ្មានប្រសិទ្ធភាពថែមទៀតផង។

ហេតុនេះហើយ ទើបយើងនឹងនាំប្រិយមិត្ត មកតាមដានរូបមន្តបណ្តុះសក់ ដែលមានប្រសិទ្ធភាពសឹងមិនគួរឲ្យជឿ តាមបែបធម្មជាតិវិញម្តង។ សក់របស់អ្នក នឹងដុះក្រាស់ ព្រមទាំងមានសភាពភ្លឺរលោង ដោយគ្រាន់តែអនុវត្ត ៤ ទៅ ៥ ដងប៉ុណ្ណោះ។

ចង់ដឹងថាយ៉ាងណានោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖ 

អ្វីដែលអ្នកត្រូវការគឺមានដូចជា ស្រាបៀរ ចេក ទឹកឃ្មុំ និងស៊ុតក្រហមប៉ុណ្ណោះ

# គ្រឿងផ្សំមានដូចជា ៖

• ស្រាបៀរកន្លះកែវ

• ចេកកន្លះផ្លែ

• ទឹកឃ្មុំសុទ្ធ ១ ស្លាបព្រាបាយ

• ស៊ុតក្រហមមួយ

# របៀបធ្វើ និងរបៀបប្រើប្រាស់ ៖

អ្នកគ្រាន់តែលាយ គ្រឿងផ្សំទាំង ៤ មុខនេះចូលគ្នា ដោយដាក់ចូលម៉ាស៊ីនក្រឡុក ដើម្បីអាចទទួលបានល្បាយសព្វល្អ។ បន្ទាប់មក យកវាមកលាបតាមបរិវេណស្បែកក្បាល ដែលឆក និងជ្រុះសក់ ទុកចោលរយៈពេល ២ ទៅ ៣ ម៉ោង (អ្នកអាចនឹងមានអារម្មណ៍ថាក្តៅក្បាលបន្តិចហើយ) សឹមលាងសម្អាតចេញ ជាការស្រេច។

អ្នកអាចអនុវត្ត មួយអាទិត្យម្តង ធានាថាមិនយូរទេ អ្នកនឹងភ្ញាក់ផ្អើលពីលទ្ធផល ជាក់ជាមិនខានឡើយ៕ 

រូបមន្តនេះអាចអនុវត្តបានទាំងបុរស និងនារី

ប្រភព៖ Interesting Facts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]