(ភ្នំពេញ)៖ គ្រាន់តែតារាសម្តែងពន្លកថ្មី លោក លី វ៉ាហែត បានបង្ហោះវិដេអូ ឈុតកាត់ចោលក្នុងរឿង «ខូចចិត្តអាជីព» ភ្លាម មានអ្នកចូលទស្សនា (Views) ជាច្រើននាក់ ដោយឈុតនោះ បង្ហាញពីភាពស្រើបស្រាល ក្នុងអាងហែលទឹកមួយ។ លើសពីពួកគេទាំងពីរនេះ គឺមើលទៅដូចជា«ស្វីតនោះស្វីត» ដល់ថ្នាក់អ្នកចូលទស្សនា បានសរសេរក្រោមវិដេអូ (Comment)ថា «Sweet ពេកហើយ អត់យល់អារម្មណ៍អ្នកអត់លិឍសោះ»។

លោក លី វ៉ាហេត ដែលជាតារាសម្តែងស្រករក្រោយបានបង្ហោះវិដេអូ ដោយថែមទាំងក្លែមសំដីថា «Video មួយនេះជាឈុត behind the scene ដែលបានកាត់ចោល ព្រោះរឿងវែងពេក ហើយក៏យកមកឲ្យ Fans បានមើល ដូចកាលដែល ចែ សុខ សោមាវត្តី បានសន្យា, Please support , រឿង ខូចចិត្តអាជីព»។ នេះបង្ហាញពីភាពស្និទ្ឋស្នាលមួយ តែជាចម្ងល់របស់មហាជនមួយចំនួន ថាតើពួកគាត់ «នៅក្នុងសាច់រឿង និងក្រៅសាច់រឿងស្និទ្ធស្នាលដូចគ្នាដែរអត់?»។

រឿង «ខូចចិត្តអាជីព» ជាប្រភេទរឿងស្នេហាមួយ ដែលមើលទៅសង្គមផ្នែកយុវវ័យជាច្រើន មានការចាប់អារម្មណ៍ខ្លាំង ក៏ដោយសារតែ មានការចូលរួមសម្តែងពី តារាពន្លកថ្មីគឺ លោក លី វ៉ាហេត ដែលជាកីឡាករបាល់ទាត់ក្រុមជម្រើសជាតិកម្ពុជា និងកញ្ញា សុខ សុមាវត្តី តារាសម្តែងក្រមិចក្រមើមវ័យ៣០ស្តើង មានប្រជាប្រិយភាពមិនចេះរីងស្ងួត។

ចង់ដឹងថា ឈុតដែលគេកាត់ចោលនេះ មានភាពលផ្អែមល្ហែម ក្នុងទឹកកម្រិតណា សូមទស្សនាទាំងអស់គ្នា៖

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី វ៉ាហេទ