ភ្នំពេញ៖ នៅពេលនេះ កញ្ញាឯកសំបកកង់រថយន្ត Bridgestone កញ្ញា ហាក់ ឌីជូរលីន បានដឹងខ្លួនហើយ តែនាងនៅសម្រាកនៅមន្ទីរពេទ្យ មិនទាន់អាចដើរ ឬមានសកម្មភាព បានជាធម្មតានោះទេ។

នៅក្នុងគណនីហ្វេសប៊ុករបស់ កញ្ញាឯករូបនេះ ក៏បានបង្ហោះនៅរូបថត២សន្លឹក អមជាមួយនឹងសារមួយ ដែលមានអត្ថន័យថា «ពេលនេះខ្ញុំដឹងខ្លួនហើយ នឹងនិយាយពីហេតុផល បើចង់ឃើញវីដេអូហ្នឹង ជួយស៊ែរឲ្យអ្នកមិនដឹង អរគុណ»។

គួរឲ្យដឹងដែរ ចាប់តាំងពី រូបនាង ធ្លាក់ពីលើជាន់ទី១២ មិនទាន់មានអ្នកណាដឹងពី មូលហេតុច្បាស់នៅឡើយទេថា នាងពិតជាសម្លាប់ខ្លួន ឬក៏មានរឿងអ្វីផ្សេង ដែលនៅពីក្រោយរឿងនេះ។

ដូច្នេះប្រិយមិត្ត ចាំរង់ចាំមើលថា តើនាង ហាក់ ឌីជូរលីន នឹងនិយាយអ្វីខ្លះ ជុំវិញរឿងរ៉ាវធ្លាក់ ពីលើអគារមួយកន្លែង នៅរាជធានីភ្នំពេញ៕

កញ្ញា ហាក់ ឌីជូរលីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]