ភ្នំពេញ៖ ក្រុមបាល់ទាត់នារី អាយុក្រោម១៥ឆ្នាំ របស់ក្រុមជម្រើសជាតិកម្ពុជា បានឡើងទៅវគ្គ៤ក្រុមចុងក្រោយ នៃពានរង្វាន់ AFF U15 Girls Championship ប៉ុន្តែត្រូវបរាជ័យយ៉ាងចាស់ដៃ ក្រោមថ្វីជើងក្រុម U15 ថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត និងចាញ់មីយ៉ាន់ម៉ា ក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ។

បើទោះជាយ៉ាងណាក៏ដោយ ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំ បានបន្សល់ទុក នូវគ្រាប់បាល់ ដ៏អស្ចារ្យមួយផងដែរ ដែលជាគ្រាប់ស៊ុត Free Kick បញ្ចូលទីដោយ កីឡាការិនី ភឺន ស្រីល័ក្ខ កាលពីប្រកួតវគ្គជម្រុះក្នុងពូល ទល់នឹងក្រុម ឥណ្ឌូនេស៊ី។

អ្វីដែលរឹតតែអស្ចារ្យទៀតនោះ គឺ គ្រាប់បាល់ Free Kick មួយគ្រាប់នេះ ត្រូវបានចាត់បញ្ចូលនៅក្នុង ចំណាត់ថ្នាក់គ្រាប់បាល់ល្អទាំង១០ ក្នុងពានរង្វាន់នេះទៀតផង ដោយគ្រាប់បាល់របស់កីឡាការិនី ភឺន ស្រីល័ក្ខ ស្ថិតក្នុងចំណាត់ថ្នាក់លេខ១០។

គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់នារី អាយុក្រោម១៥ឆ្នាំ របស់ក្រុមជម្រើសជាតិកម្ពុជា បានវិលមកកាន់មាតុភូមិវិញហើយ កាលពីម្សិលមិញ ក្រោយពីចាញ់ មីយ៉ាន់ម៉ា ក្នុងលទ្ធផល ៣-១ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ៕ 

វីដេអូ៖ Cam-Sport

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]