ភ្នំពេញ៖ រីករាយការត្រឡប់មកវិញនូវការបញ្ចុះតម្លៃពិសេសរហូតដល់ 70% របស់ម៉ាកល្បីៗទាំងបី ដែលលោកអ្នកបានស្គាល់រួចមកហើយគឺម៉ាក Victorinox, TACTICAL 5.11 និងម៉ាក The North Face ដែលម៉ាកទាំងនេះសុទ្ធសឹងជាម៉ាកល្បីរបស់ប្រទេសអាមេរិក និងប្រទេសស្វីស។

នៅពេលរំឮកពីឈ្មោះម៉ាកល្បីទាំងបីនេះធ្វើឲ្យយើងស្ញប់ស្ញែញដល់លក្ខណះពិសេសនៃម៉ាកនីមួយៗដូចដែលលោកបានដឹងហើយអំពីម៉ាក TATICAL 5.11 ជាម៉ាកមួយដែលផលិតនូវផលិតផលគាំទ្រវិស័យយោធា និងកងកម្លាំងសមត្ថកិច្ច រដ្ឋាភិបាល ហើយក៏ត្រូវបានទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីក្រុមកម្លាំងសមត្ថកិច្ច និងប៉ូលីស FBI ។ ជាការពិតណាស់គោលបំណងរបស់អ្នកបង្កើតម៉ាកនេះ គឺចង់ផ្តល់នូវផាសុកភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ ហើយពាក្យស្លោករបស់ម៉ាកនេះគី “Always Be Ready” ដែលចង់បញ្ជាក់ថា ទោះជាអ្នកប្រើប្រាស់ផលិតផលម៉ាកនេះស្ថិតនៅក្នុង កាលៈទេសៈណាក៏ដោយ TATICAL 5.11 តែងតែមានការត្រៀមខ្លួនរួចជាស្រេច ក្នុងការបំពេញនូវតម្រូវការ។

ផលិតផលរបស់ម៉ាក TATICAL 5.11 មានដូចជា សម្លៀកបំពាក់ កាបូប ស្បែកជើង ស្រោមដៃ កាំបិត នាឡិកាដៃ និងសម្ភារៈមួយចំនួន សម្រាប់បម្រើការដល់ការងារសមត្ថកិច្ច។

សម្រាប់ម៉ាក Victorinox វិញមានដូចជាសម្លៀកបំពាក់បុរស ទាំងឈុតអាវធំ អាវដើរកម្សាន្ត អាវរងា ខោ វ៉ាលីស នាឡិកា កាំបិតជាដើម ដែលសុទ្ធសឹងជារបស់ល្អ។ ចំពោះម៉ាក Victorinox ត្រូវបានគេទទួលស្គាល់ថាជាម៉ាកមួយ ដែលអាចធានាបាន ពីគុណភាពល្អ ប្រើបានយូរ និងមិនមានបញ្ហាពេលកំពុងប្រើនោះទេ។ រីឯតម្លៃ ក៏អាចនិយាយបានថា សមរម្យអាចទទួលយកបាន ដែលមិនថ្លៃហួសហេតុ។ មិនតែប៉ុណ្ណោះ សម្រាប់បុរសសម័យថ្មី នៅតាមបណ្តាប្រទេសនានា ពួកគេតែងនិយមប្រើប្រាស់របស់ និងសម្ភារៈប្រើប្រាស់ម៉ាក Victorinox ព្រោះថាវាជាម៉ាកមួយដែលផ្តល់នូវភាពថ្លៃថ្នូរ និងអាចប្រើបានរាប់ឆ្នាំ ដែលសាកសមនឹងតម្លៃយ៉ាងពិតប្រាកដ។

ត្រឹមឆ្នាំ ២០០១ ម៉ាកVICTORINOX បានបង្កើតផលិតផលថ្មី ដែលជាសម្លៀកបំពាក់ប្រើប្រាស់ទូទៅប្រចាំថ្ងៃ ហើយបានដាក់លក់នៅលើទីផ្សារ និងទទួលការគាំទ្រផងដែរ។ ដោយទទួលបានជំនឿចិត្តពីគុណភាពកាំបិតតូចៗរបស់ម៉ាក VICTORINOX ទើបក្រុមហ៊ុននេះកាន់តែផ្តោតខ្លាំងទៅលើគុណភាពនៃសម្លៀកបំពាក់នីមួយៗ។

ចំពោះគុណសម្បត្តិរបស់អាវរងារម៉ាក The North Face គឺអាចជួយផ្តល់ភាពស្រស់ស្រាយ ហើយ The North Face ក៏មានជាសម្លៀកបំពាក់សម្រាប់អ្នកចូលចិត្តឡើងភ្នំដែរ។ ម៉ាក The North Face គឺមានផលិតផលជាច្រើននៅក្នុងនោះ រួមមាន អាវរងាវ អាវយឺត ស្បែកជើង កាបូប និងសម្លៀកបំពាក់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

ក្នុងនោះដែល The North Face ក៏មានគោលដៅទាំង 4 របស់ខ្លួន ដើម្បីសំរេចបាននូវគុណភាព និងស្តង់ដាខ្ពស់បំផុតរបស់ខ្លួន។ ហើយខាងក្រោមនេះ គឺជាគោលដៅទាំង 4នោះ៖

១. តាមរយៈការវាយតម្លៃឧបករណ៍ និងមានការទទួលគំនិតយោបល់ជាទៀងទាត់ពី អត្តពលិកដែលល្បីៗលំដាប់ថ្នាក់ពិភពលោក។

២. ការវិនិយោគទុន និង ការអភិវឌ្ឍសម្ភារៈថ្មីដូចជា PacLite ដែលបង្រួម រឺបត់ បានច្រើនជាន់បំផុត ជាមួយនិង Gore-tex ទម្ងន់ស្រាល ដែលមានក្រណាត់ប្រភេទ Shell ។

៣. ការដាក់វត្ថុធាតុដើម និងធាតុផ្សំផ្សេងៗ ក្រោមការធ្វើតេស្តយ៉ាងធ្ងន់ធ្ងរ ដូចជា ការធ្វើតេស្ត Tent C130 ដែលពាក់ព័ន្ធនឹងការដាក់តង់នៅពីក្រោយស្លាបយន្តហោះ ដែលមានខ្យល់ខ្លាំងជាង 130km / ម៉ោង។

៤. ជំហានសំខាន់បំផុត គឺនៅក្នុងការដំណើរការផលិតផលជាមួយនឹងការធ្វើតេស្តថ្ម tortuous នៅក្នុងមន្ទីរពិសោធន៍ ហើយយើងបានផ្ញើរសម្លៀកបំពាក់ និងឧបករណ៍របស់យើងអោយអត្តពលិកសាកល្បងប្រើ ដើម្បីឲ្យដឹងច្បាស់ថាឧបករណ៍ទាំងអស់របស់យើងមានគុណភាពធន់ប៉ុណ្ណា នៅក្នុងការប្រើប្រាស់ក្នុងដំណើរផ្សងព្រេងពិតប្រាកដក្នុងពិភពលោក ។

លោកអ្នកពិតជាចាប់អារម្មណ៍ និងចង់ធ្វើម្ចាស់របស់វាហើយមែនទេ? កុំឲ្យរំលងឱកាសដ៏ល្អនេះឲ្យសោះ ព្រោះថាកម្មវិធីបញ្ចុះតម្លៃនេះមានត្រឹមតែថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៧ នេះតែប៉ុណ្ណោះ ហើយការបញ្ចុះតម្លៃពិសេសនេះដែរ កំពុងធ្វើឡើងនៅ ផ្សារទំនើប អ៊ីអនជាន់ផ្ទាល់ដី ទល់មុខហាងនំបុ័ងទួឡេសួ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]