កូរ៉េខាងត្បូង៖ ជាការពិតណាស់ មានកម្មវិធីធំៗជាច្រើន គេបានក្រាលកម្រាលព្រំក្រហមដើម្បីទទួលអ្នកមានមុខមាត់ធំៗ ដើរចូលទៅក្នុងកម្មវិធីនោះ ក៏ដូចជាដើម្បីឲ្យអ្នកសារព័ត៌មាន ឬអ្នកកាសែតបានថតរូប​ យកទៅចុះជាព័ត៌មានជាដើម ហើយជាទូទៅ គឺគេផ្តោតសំខាន់ទៅលើការស្លៀកពាក់របស់អ្នកចូលរួមទាំងនោះតែម្តង។

ទោះជាយ៉ាងណា នៅពេលថ្មីៗនេះ មាននារីម្នាក់បានយកការដើរលើកម្រាលព្រំក្រហមទៅបង្កើតជារឿងដែលកំប្លែង  និងគួរឲ្យអស់សំណើចទៅវិញ។   អ្នកស្រី Jang Do-yeon អាយុ ៣២ឆ្នាំ ដែលជាតារាកំប្លែងដ៏ល្បីមួយរូបនៅក្នុងប្រទេសកូរ៉េខាងត្បូង បានបង្ហាញក្បាច់កាច់រាងរបស់ខ្លួន នៅចំពោះមុខអ្នកចូលរួម និងកាសែតជាច្រើន ដែលបានធ្វើឲ្យអ្នកបានទស្សនាហើយ ខ្ទប់មាត់មិនជិតគ្រប់ៗគ្នា។

ទោះជាយ៉ាងណា  ការបង្ហាញម៉ូតរបស់អ្នកនាង ហាក់បីដូចជាលើសបន្តិច ដែលតារាម៉ូដែលអាជីពទាំងអស់ មិនដែលពត់ពែនរាងកាយខ្លាំង ដូចជាអ្នកនាងអ៊ីចឹងទេ។ អ្នកមានជំនាញមកពីសាលាសិល្បៈមួយរូបបាននិយាយថា ខ្ញុំមិនយល់សោះថា ហេតុអ្វីបានជាពួកគេចូលចិត្តកាច់រាងបែបនេះ ព្រោះថាការធ្វើបែបនេះមិនបានជួយឲ្យអ្នកទស្សនាមើលឃើញការស្លៀកពាក់របស់គេស្អាតនោះទេ។

ផ្ទុយទៅវិញ អ្នកនាង Jang Do-yeon បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលរួចទៅហើយ។ អ្នកនាងនឹងត្រូវបានមនុស្សជាច្រើនចងចាំ ដោយសារតែសកម្មភាព និងរ៉ូបដ៏រឹបបញ្ចេញរាងរបស់អ្នកនាង ។ ពិតជាគួរឲ្យសរសើរ! ពិតជាភ្ញាក់ផ្អើលមែនទែន!

សូមទស្សនាវីដេអូកាច់រាងរបស់អ្នកនាង Jang Do-yeon នៅខាងក្រោម៖

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]