ជាការពិតណស់ ក្រូចឆ្មារមានផ្ទុកទៅដោយ សារធាតុចិញ្ចឹម និងវីតាមីន ជាច្រើនប្រភេទ។ សូម្បីតែក្លិនរបស់វា ក៏អាចជួយដល់សុខភាព និងធ្វើឲ្យមានអារម្មណ៍ស្រស់ថ្លាបានដែរ។

ចង់ដឹងថា ក្រូចឆ្មារមានប្រយោជន៍អ្វីខ្លះនោះ សូមប្រិយមិត្តតាមដានអត្ថបទខាងក្រោមនេះ ទាំងអស់គ្នា ៖

*** បញ្ជាក់ ៖ នេះជាពូជក្រូចឆ្មារពណ៌លឿង មានទំហំធំៗ សំបកក្រាស់ៗ មានលក់នៅតាមផ្សារទំនើប

១. ក្លិនរបស់វាអាចជួយឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា

មិនត្រឹមតែជួយឲ្យអ្នកមានអារម្មណ៍ល្អប៉ុណ្ណោះទេ តែវាក៏អាចជួយបំបាត់ភាពអស់កម្លាំង និងអារម្មណ៍ធ្លាក់ទឹកចិត្តបានទៀតផង

២. មានភោជនីយដ្ឋានមួយចំនួន មានដាំដើមក្រូចឆ្មារ ដើម្បីជួយឲ្យភ្ញៀវដែលមកទទួលទានមានអារម្មណ៍ល្អ និងធូរស្រាល

អ្នកក៏អាចដាំវា ជុំវិញផ្ទះបាន ដើម្បីជួយឲ្យបរិយាកាសមានភាពស្រស់ថ្លារៀងរាល់ថ្ងៃ

៣. អ្នកជំនាញ បានលើកឡើងថា មានតែក្រូចឆ្មារទេ ដែលអាចប្រើសម្រាប់សម្អាតស្បែកក្បាលបានស្អាតល្អ

ជាងនេះទៅទៀត វាអាចព្យាបាលសន្លាក មុន និងអាចម៏រុយបានថែមទៀតផង

៤. កាត់ក្រូចឆ្មារមួយចំណិត រួចយកវាត្រដុស លើបរិវេណស្បែក ដែលមានបញ្ហាប្រតិកម្ម ឬក្រិន ដើម្បីបំបាត់រាល់បញ្ហាស្បែកទាំងនោះចោលអស់

អ្នកអាចយកវាទៅដុសសម្អាតតាម កែងដៃ ជង្គង់ និងបាតដៃ បាតជើង ហើយអ្នកនឹងភ្ញាក់ផ្អើលពីលទ្ធផលជាមិនខាន

៥. ក្រូចឆ្មារ ក៏ត្រូវបានប្រើសម្រាប់ជូតក្រចកឲ្យស ធ្វើឲ្យខ្យល់ដង្ហើមស្រស់ថ្លា និងបំបាត់អាការស្ពឹកជើងបានយ៉ាងមានប្រសិទ្ធភាព

ផ្លែក្រូចនេះ ពិតជាអាចជួយបានច្រើនពិតមែន

៦. ក្រូចឆ្មារ អាចព្យាបាលជំងឺជាច្រើនដូចជា ជំងឺរលាកសន្លាក់ ក្រពះមិនរំលាយអាហារ និងអាការឈឺឆ្អឹងឆ្អែងបាន

ងាយៗ ដោយគ្រាន់តែអ្នកទទួលទានទឹកជាមួយក្រូចឆ្មារជារៀងរាល់ថ្ងៃប៉ុណ្ណោះ

៧. ក្រូចឆ្មារ ក៏អាចការពារជំងឺធ្ងន់ធ្ងរដទៃផ្សេងទៀតដូចជា ជំងឺអាសន្នរោគ និងជំងឺគ្រុនចាញ់បានដែរ

នេះក៏ព្រោះតែ ក្រូចឆ្មារ មានតួនាទីជាអ្នកសម្អាតឈាម និងច្រោះឈាម តាមធម្មជាតិ

៨. សូម្បីតែការទទួលទានក្រូចឆ្មារ ក្នុងអាហារជារៀងរាល់ថ្ងៃ ក៏អាចការពារភាពចាស់ជាងវ័យបានដែរ

នេះដោយសារតែវា មានជាតិវីតាមីន C វីតាមីន A វីតាមីន E ទង់ដែង ក្រូមីញ៉ូម ប៉ូតាស្យូម ម៉ាញេស្យូម និងជាតិដែកខ្ពស់

៩. ក្រូចឆ្មារក៏អាចយកមកប្រើសម្រាប់ បន្សុទ្ធខ្យល់ឲ្យស្រស់ថ្លា និងសម្រាប់បាក់តេរីបានគ្រប់ប្រភេទក្នុងខ្យល់អាកាស

អ្នកអាចពុះវាជាចំណិត រួចទុកវាចោលក្នុងបន្ទប់គេង ជាការស្រេច

១០. ក្លិនរបស់ក្រូចឆ្មារ អាចជួយពង្រឹងសុខភាពសួត និងបញ្ហាពាក់ព័ន្ធនឹងផ្លូវដង្ហើមបាន

ប្រសិនបើអ្នកមានជំងឺហឺត ជំងឺផ្តាសាយ និងអាឡែហ្ស៊ី នោះអ្នកគួរតែយកក្រូចឆ្មារមកស្រង់ក្លិន ឬហិត ដើម្បីឲ្យវាសម្អាតបំពង់ក និងប្រព័ន្ធខ្យល់ដង្ហើម តាមបែបធម្មជាតិ

ប្រភព៖ Interesting Facts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]