អាមេរិក៖   កាលពីពេលថ្មីៗកន្លងទៅនេះ វីដេអូឃ្លីបសុនខមួយក្បាល ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកលេងអ៊ីនធើណែត បន្ទាប់ពីវាបានខំប្រឹងព្យាយាមធ្វើកាយវិការហាត់ប្រាណតាមមនុស្ស មើលទៅគួរឲ្យស្រលាញ់ និងគួរអស់សំណើចតែម្តង។

Riptide គឺជាឈ្មោះរបស់សុនខដ៏ឆ្លាត  និងគួរឲ្យស្រលាញ់មួយក្បាល  ដែលត្រូវបានគេប្រទះឃើញ ដេកននៀលដី ធ្វើសកម្មភាពហាត់ប្រាណ តាមនារីមួយក្រុមប្រចាំសាកលវិទ្យាល័យ Stanford  លើឆ្នេរខ្សាច់មួយកន្លែង  ជាមួយនឹងក្បាច់ដេកធាក់កង់ ផ្ងារខ្លួន។  

Riptide បានព្យាយាមដេកហាត់ប្រាណតាមក្រុមនារីៗខាងលើ  ក្នុងកាយវិការដ៏គួរឲ្យអស់សំណើចបំផុត ដោយក្រញ៉ាំជើងមុខរបស់វាបត់ដាក់លើទ្រូង ឯជើងក្រោយទាំងពីរវាវិញធាក់ធ្វើខ្វៃៗ។  ទោះបីជាយ៉ាងណា  ការព្យាយាមរបស់វា ត្រង់កន្លែងខ្លះក៏បានប្រើកាយវិការហាត់បានត្រឹមត្រូវ មិនចាញ់ក្រុមនារីៗប៉ុន្មានដែរ។

គួរឲ្យដឹងដែរថា វីដេអូឃ្លីបនេះត្រូវបានថត និងបង្ហោះចែកចាយដោយម្ចាស់របស់ Riptide ផ្ទាល់ មានទីតាំងស្ថិតក្នុងទីក្រុង Redwood City រដ្ឋ California សហរដ្ឋអាមេរិក និងទទួលបានអ្នកចុចចូលមើលយ៉ាងច្រើន៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ ដេលីម៉ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]