ភ្នំពេញ៖ ស្ងាត់ៗកំពូលតារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនស្ទើរនោះទេ ដោយកាលពីមិនប៉ុន្មាននាទីមុននេះ តារាស្រីរូបនេះ បានបង្ហោះរូបថតមួយសន្លឹកក្នុងឈុតសម្លៀកបំពាក់ហាត់ប្រាណ បែប រឹបរាង ជាមួយនឹងសារមួយថា៖

«យុទ្ធនាការសម្រកជាតិខ្លាញ់ក្នុងខ្លួន.... ៥គីឡូត្រូវចាកចេញពីខ្លួនរបស់ខ្ញុំ បើមិនដូច្នេះទេមិនអាចយកឈ្នះជំងឺផ្សេងៗបានទេ...ហាត់ប្រាណដើម្បីសុខភាព រក្សាគីឡូទើបមិនងាយឈឺ...»។

ជាការពិតណាស់ កាលដែលយើងចេះស្រលាញ់ និងយកចិត្តទុកដាក់ ចំពោះសុខភាព វាគឺជារឿងដែលល្អប្រសើរខ្លាំងមែនទែន ។ ដោយក្នុងនោះកញ្ញាក៏ទទួលបានសារលើកទឹកចិត្តយ៉ាងច្រើនពី សំណាក់អ្នកគាំទ្រ និងជូនពរឲ្យនាងទទួលបានជោគជ័យក្នុងរសម្រកទម្ងន់ឲ្យបានសម្រេចផងដែរ។ 

បន្ថែមពីនេះ ក៏មានអ្នកគាំទ្រមួយចំនួនផ្សេងទៀត ក៏ចង់ឲ្យកញ្ញាប្រាប់ពីវិធីក្នុងការ សម្រកទម្ងន់៥គីឡូរបស់នាងខ្លះៗ ទៅកាន់ពួកគេថែមទៀតផង។

ប៉ុន្តែអ្វីដែលសំខាន់ អ្នកលេងបណ្តាញសង្គម ក៏ចាប់អារម្មណ៍លើរូបមួយសន្លឹក របស់នាងផងដែរ ដែលពេលនាង ស្លៀកឈុតនេះ ពិតជាស៊ិចស៊ី មិនធម្មតានោះឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា