(ភ្នំពេញ)៖ តារាចម្រៀង និងកំប្លែងស្រីល្បីឈ្មោះ ពូកែខាងវោហាស័ព្ទ មិនចេះរីងស្ងួតស្ថិតនៅក្នុងក្រុមនាយ ពែកមី គឺអ្នកនាង ខ្ញុង ថ្មីៗនេះ បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ជាមួយការចេញមុខព្រមាន លើបុរសម្នាក់ ដែលតែងព្យាយាមតាមរំខានសេចក្តីសុខរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ថែមទាំងបំពានលើកិត្តិយសរបស់នាង ជាស្រីទៀតផង។

ជាមួយគ្នា នៃការខឹងសម្បារ ក្តៅស្លឹកត្រចៀកនេះ តារាកំប្លែងសម្ដីចាក់ទឹកមិនលិច អ្នកនាង ខ្ញុង បានប្រកាសព្រមានប្តឹងលើបុរសម្នាក់នោះ ជាសាធារណៈថា «គេប្តឹងកុំថាគេខូច នៅទ្រាំបានមិនអីទេ តែទ្រាំលែងបាន…។ មែនឪទេវើយ ខ្លួនជាប្រុសជេរប្រមាថមើលងាយគេ ទាំងខ្លួនឯង គ្មានត្រូវជាស្អីជាមួយគេអីតិច(បន្តិច) មានកិតិ្តយសមានឋានៈ តែមិនឲ្យគេគោរព!»។

តាមរយៈការចេញមុខព្រមាន ពីសំណាក់តារាកំប្លែង អ្នកនាង ខ្ញុង ខាងលើនេះដែរ ភ្លាមៗនោះ មានមហាជនអ្នកគាំទ្រនាងជាច្រើន បានផ្ញើសារសួរនាំលើករណីនេះដែរ ប៉ុន្តែជាចម្លើយមិនត្រូវបានតារាកំប្លែងស្រី អ្នកនាង ខ្ញុង បញ្ជាក់ប្រាប់អត្តសញ្ញាណពិត ឬមូលហេតុឲ្យកាន់តែលម្អិតជាងនេះ នៅឡើយទេ។

តារាកំប្លែងស្រីប្រចាំក្រុមនាយ ពែក មី អ្នកនាង ខ្ញុង ទ្រូវបានទស្សនិកជន កត់សម្គាល់ឃើញថា រយៈកាលនៃការចាប់អាជីពសិល្បៈ តាមរយៈការកំប្លែង និងច្រៀងអស់រយៈកាល ជាច្រើនឆ្នាំមកនេះ មិនត្រឹមតែបង្កើនបានភាពល្បីល្បាញ និងការគាំទ្រច្រើនពីមហាជននោះទេ នាងថែមទាំងមានយឺអ៊ុនខ្ពស់ សម្រាប់ជីវភាពប្រចាំថ្ងៃ ជាមួយការប្រើប្រាស់សម្ភារៈថ្លៃៗ សម្ញែងឲ្យឃើញ ពីភាពហ៊ឺហារមិនចាញ់ តារាប្រុស-ស្រីឯទៀត ផងដែរ៕

ខ្ញុង បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ជាមួយការចេញមុខព្រមាន លើបុរសម្នាក់ ដែលតែងព្យាយាមតាមរំខានសេចក្តីសុខរបស់ខ្លួន
តារាកំប្លែងស្រី ខ្ញុង
ខ្ញុង តារាចម្រៀង និងកំប្លែងស្រីល្បីឈ្មោះ ពូកែខាងវោហាស័ព្ទ មិនចេះរីងស្ងួត ដែលស្ថិតនៅក្នុងក្រុមនាយ ពែកមី

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង