អេស្ប៉ាញ៖ បន្ទាប់ពីជួយក្រុមអធិរាជស Real Madrid ឲ្យក្លាយជាជើកឯក La Liga កាលពីយប់មិញ អ្នកចាំទីឆ្នើម Keylor Navas បានសម្រេចចិត្ដកោរសក់របស់ខ្លួន។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្រោយចប់ការប្រកួតដែល Real Madrid យកឈ្នះ Malaga ២-០ អ្នកចាំទីជម្រើសជាតិកូស្ដារីកា បានប្រាប់ពីមូលហេតុដែលខ្លួនសម្រេចកោរសក់ឲ្យដឹងថា ការធ្វើបែបនេះគឺ ដើម្បីជាការចូលរួមគាំទ្រ និងលើកទឹកចិត្តដល់គ្រួសារកុមារដែលកំពុងតែកើតជំងឺមហារីកនៅមន្ទីរពេទ្យ។ 

Navas បាននិយាយថា៖ «ខ្ញុំសូមបួងសួងដល់ព្រះជាម្ចាស់សម្រាប់ពួកគាត់ ដែលកំពុងតែសម្រាកព្យាបាលជំងឺ សម្រាប់ក្មេងៗដែលកំពុងតែសម្រាកព្យាបាលជំងឺមហារីករបស់ពួកគេ និងសម្រាប់គ្រួសាររបស់ពួកគេ។ ពានរង្វាន់នេះ គឺសម្រាប់ពួកគេហើយ»

អ្នកចាំទីឆ្នើម Keylor Navas បានសម្រេចចិត្ដកោរសក់របស់ខ្លួន

គួរបញ្ជាក់ផងដែរថា Real Madrid បានក្លាយជាជើកឯក La Liga ជាលើកទី៣៣ របស់ខ្លួន កាលពីយប់មិញ ក្រោយពីយកឈ្នះក្រុម Malaga ក្នុងលទ្ធផល ២-០ ខណៈដែលក្រុមមួយនេះនៅសល់ពានរង្វាន់ធំមួយទៀតដែលនឹងត្រូវការពារ គឺពានរង្វាន់ UEFA Champions League ដែលនឹងត្រូវប្រកួតនៅថ្ងៃទី ៤ខែក្រោយនេះ ទល់នឹងក្រុមសេះបង្គង់ Juventus៕

ប្រភព៖ AS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]